ព័ត៌មានជាតិ

រដ្ឋាភិបាល​កម្ពុជា​ដោះលែង​មេដឹកនាំ​ចលនា​អាវ​លឿង​ថៃ លោក វីរៈ ស៊ុម​ក្វាម​ឃី​ដ​

កាលពី​ថ្ងៃ​ទី ០១ ខែ កក្កដា ឆ្នាំ ២០១៤ នេះ មន្ត្រីជាន់ខ្ពស់ កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹងថា ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឡាយព្រះហស្ថលេខា​លើ ព្រះរាជ​ក​ក្រឹត្យ​ដោះលែង​អតីត​អតីត​មេ​ចលនា​ថៃ​អាវ​លឿង​លោក វីរៈ ស៊ុម​ក្វាម​ឃី​ដ ហើយ នៅ​ថ្ងៃ​ទី ០១ ខែកក្កដា ឆ្នាំ ២០១៤ តាម​សំណើរ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​។​

​លោក វីរៈ ស៊ុម​ក្វាម​ឃី​ដ និង​អ្នកទោស​ថៃ ០៦ នាក់​ផ្សេង​ទៀត ត្រូវបាន​សាលាដំបូង រាជធានី​ភ្នំពេញ​បានសម្រេច​ផ្តន្ទាទោស​កាលពី​ថ្ងៃ​ទី ២៩ ធ្នូ​ឆ្នាំ ២០១០ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ ពី ៦ ឆ្នាំទៅ ៨ ឆ្នាំ​ពី​បទ​ចារកម្ម​ចូល​ទឹកដី​ខ្មែរ និង​តំប់​យោធា​ដោយ​ខុសច្បាប់​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ឲ្យដឹងថា នៅពេល អនុញ្ញាត​ឲ្យ​ឯកឧត្ដម Sihasak Phuangketkrow អគ្គលេខាធិការ​អចិន្ត្រៃយ៍ និង​ជា​រដ្ឋមន្ត្រី​ស្ដី ការបរទេស​ថៃ​ចូលជួប​សម្ដែង​ការ​គួ​សមនា​រសៀល​ថ្ងៃ​ទី ១ ខែកក្កដា​ឆ្នាំ ២០១៤ នៅ​វិមាន​សន្តិ ភាព សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា អ្វី​ដែល​ជា​សំណើ របស់​ឯកឧត្ដម ប្រា​យុទ្ធ ចាន់​អូ​ចារ លោក សុង ខ្វាម​ឃី​ដ ត្រូវបាន​ដោះលែង​ហើយ តាមរយៈ ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា ដែល​បាន​ឡាយព្រះហស្ថលេខា​នៅ​ថ្ងៃទី ១ ខែកក្កដា​ឆ្នាំ ២០១៤ នេះ​ហើយ​នឹង​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ជាមួយ​គណៈ ប្រតិភូ​ថៃ​នៅ​ថ្ងៃ​ទី ០២ ខែកក្កដា​ស្អែក​នេះ ។​
​នៅក្នុង​ជំនួប​នោះ​ឯកឧត្ដម Sihasak ក៏​បាន​ស្នើសុំ​រាជដ្ឋាភិបាល​កម្ពុជា ពិនិត្យ​ពិចារណា តាម​នីតិវិធី​របស់​កម្ពុជា លើកលែង​ទោស​ក្នុងឱកាស​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ នាពេលខាងមុខ ដោះលែង​លោក វីរៈ សុង​ខ្វាម​ឃី​ដ ដែល​កំពុងតែ​ជាប់ពន្ធនាគារ​អស់​រយៈ ពេល​ជា​យូរ​មក​ហើយ​ដែរ​នោះ​។​

​សម្ដេច​តេជោក៏បាន​ស្នើ​ឲ្យ​ភាគី​ថៃ ឯកឧត្ដម ប្រា​យុទ្ធ ចាន់​អូ​ចារ ពិចារណា​លើ​ករណី ដែល​ជន​ជាតិ​កម្ពុជា ដែល​ត្រូវបាន​ជន​ឆបោក​ហើយ​ធ្វើឯកសារ​ក្លែងក្លាយ​នោះ សូម​ពិចារណា ដើម្បី​ដោះ​លែង​ទៅតាម​នីតិវិធី​របស់​ថៃ​ផងដែរ ។​

​លោក អ៊ាង សុផល្លែត បាន​ឲ្យដឹង​បន្ត​ថា នៅក្នុង​ជំនួប​នោះ​ថា ឯកឧត្ដម Sihasak បាន​ជម្រាបជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​អំពី​ទិដ្ឋភាព​នយោបាយ​ទូទៅ នៅក្នុង​ព្រះរាជា ណា​ចក្រ​ថៃ ដែល​ក្នុងនោះ​គឺ​មាន​បំណង​ចង់ឲ្យ​ធ្វើ​ទំនាក់ទំនង​ល្អ និង​លើកស្ទួយ​កិច្ច​សហ ប្រតិបត្តិការ​ទាំង​ទ្វេភាគី និង​ពហុភាគី​នៅក្នុង​ក្របខណ្ឌ​អាស៊ាន​គ្រប់​ជ្រុងជ្រោយ​ទាំងអស់ ។ ឯកឧត្ដម​បាន​បន្តថា នៅក្នុង​ជំនួប​ជាមួយ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចំពោះ បញ្ហា​ដែល​ពាក់ព័ន្ធ និង​ពលករ​ក៏ដូចជា​ការលើកស្ទួយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជា ពិសេស​ការតភ្ជាប់​ស្ពាន ផ្លូវដែក និង​ការបើក​ច្រក​ស្ទឹង​បត់ ហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ន​យោ បាយ អ្វី​ដែល​បាន​កើតឡើង​ក្នុង​ប្រទេស​ថៃ​នោះ​គឺ​គ្មាន​អ្នកណា​ដឹង​មុន​ទេ គឺ​កងទ័ព​បាន សម្រេចចិត្ត​ធ្វើ​សកម្មភាព​ភ្លាមៗ ដែល​នេះ​គឺជា​ដំណោះស្រាយ​ចុងក្រោយ​បំផុត​ហើយ ដើម្បី ធ្វើយ៉ាងណា​រក្សា​ឲ្យបាន​នូវ​ស្ថេរភាព​នយោបាយ​របស់​ប្រទេស​ថៃ និង​រៀបចំ​ធ្វើយ៉ាងណា​ឲ្យ លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ថៃ​ឲ្យមាន​និរន្តរភាព ។​
វីរៈ ស៊ុមក្វាមឃីដ

មតិយោបល់