ព័ត៌មានជាតិ

ស្ត្រីមេម៉ាយកូន១ត្រូវប្រុសស្នេហ៍ល្បួងដេកផ្ទះសំណាក់រំលោភហើយសំលាប់

ស្ត្រីមេម៉ាយកូន១ត្រូវប្រុសស្នេហ៍ល្បួងដេកផ្ទះសំណាក់រំលោភហើយសំលាប់យកម៉ូតូនិងទ្រព្យហើយបង្កឱ្យប្រមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២រសៀលថ្ងៃទី១៤ខែមករា ឆ្នាំ២០១៧នៅផ្ទះសំណាក់ម៉ារីមានជ័យស្ថិតនៅភូមិសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។​

សមត្តកិច្ចជំនាញនៅកន្លែងកើតហេតុបានប្រាប់ថា៖ស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះ ប៊ុន សូរៀត ហៅ ប៉ក់ អាយុ៤០ឆ្នាំ ជាស្ត្រីមេម៉ាយកូន១រស់នៅភូមិកន្ទួតសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណនិងមានមុខរបរលក់ឥវ៉ាន់ចាប់ហួយហើយក៏ជាគ្រូទាយផងដែរ។
សមត្តកិច្ចបានអោយដឹងថា ក្រោយពេលទទួលដំណឹងមានស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់យីម៉ារីមានជ័យបន្ទប់លេខ២ហើយសមត្តកិច្ចជំនាញចុះទៅពិនិត្យឃើញស្ត្រីរងគ្រោះត្រូវបានឃាតករសំសាប់ដោយច្របាច់ករហើយយកខ្នើយខ្ទប់ច្រមុះស្លាប់លើពូកនៅលើគ្រែ។

តាមសំដីអ្នកបំរើក្នុងផ្ទះសំណាក់បានបញ្ជាក់ថាស្ត្រីរងគ្រោះដែលស្លាប់បានចូលសំណាក់ជាមួយប្រុសម្នាក់នៅអំឡុងម៉ោង៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង៩យប់ ថ្ងៃដ៍ដែលបុរស់នោះបានយកម៉ូតូជិះចេញទៅវិញ។
រហូតដល់ម៉ោង១២ថ្ងៃត្រង់ទី១៤ខែមករាឆ្នាំ២០១៧ដល់ម៉ោងកំណត់ត្រូវចេញនិងបោះសំអាតបន្ទប់ហើយអ្នកបោសសំអាតបានគួសបន្ទប់ជាច្រើនដងតែមិនឃើញឆ្លើយតបនិងបើទ្វារមានការសង្ស័យទើបគាស់ទ្វារឃើញស្ត្រីបានដេកស្លាប់នៅលើគ្រែបានប្រាប់ម្ចាស់ផ្ទះសំណាក់រាយការជូនសមត្តកិច្ចមកពិនិត្យមើលគឺស្ត្រីរងគ្រោះត្រូវបានឃាតករសំលាប់យកទ្រព្យសម្បត្តិគេចខ្លួនបាត់។

បងប្អូនស្ត្រីរងគ្រោះបានអោយដឹង​ ស្ត្រីរងគ្រោះឈ្មោះ ប៊ុន សូវៀត ហៅប៉ក់ គឺជាស្ត្រីមេម៉ាយកូន១ មានមុខរបបលក់អីវ៉ាន់ចាប់ហួយនិងគ្រូទាយស្លឹកបៀហើយការសន្និដ្ឋានសមត្តកិច្ចជំនាញស្ត្រីរងគ្រោះដែលស្លាប់ដោយឃាតកម្មគ្រោងទុកសម្លាប់ដោយសង្សានាំមកសំលាប់យកម៉ូតូ១គ្រឿងម៉ាក់ហុងដាទ្រីមដែលមានស្លាក់លេខបន្ទាយមានជ័យ1J.6256និងយកទ្រព្យសម្បត្តិនិងខ្លួនបានហើយគេចខ្លួនបាត់។ ក្រោយពេលដែលពិនិត្យស្ត្រី រងគ្រោះដែលស្លាប់ និងសក្សីសាច់ញាតិផ្តល់ព័ត៌មាន គឺកម្លាំងបានទទួលមុខសញ្ញាបានខ្លះហើយកំពុងស្រាវជ្រាវនិងឈានទៅរកចាប់ខ្លួនដើម្បីយកមកផ្តន់ន្ទាទោសតាមច្បាប់៕

មតិយោបល់