អាមេរិកៈ ក្រុមហ៊ុនផលិតគ្រាប់រ៉ុក្កែតអាមេរិក SpaceX បានចាប់ផ្ដើមបាញ់បង្ហោះកាំជ្រួច Falcon 9 ទៅទីអវកាសម្តងទៀត ពីមូលដ្ឋានកងទ័ពអាកាស Vandenberg នៅលើឆ្នេរសមុទ្រកាលីហ្វញ៉ា។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៧។
វាជាបេសកកម្មលើកដំបូង ដោយក្រុមហ៊ុននេះ ចាប់តាំងពីការបាញ់បង្ហោះមួយគ្រឿង បានផ្ទុះឆេះនៅកន្លែងបាញ់បង្ហោះ ខាតបង់ប្រាក់អស់ ២៦២លានដុល្លារ កាលពីខែកញ្ញាកន្លងទៅ។
ការវិលត្រឡប់នៃប្រតិបត្ដិការនេះ ឃើញថា ក្រុមហ៊ុន SpaceX ចាប់ផ្ដើមបន្តឡើងវិញ នូវបណ្តាញទូរស័ព្ទដៃ ផ្កាយរណបជាសកល ដំណើរការដោយ Iridium ។
គួរបញ្ជាក់ថាក្រុមហ៊ុន SpaceX ដែលត្រូវបានបង្កើតឡើងដោយលោកមហាសេដ្ឋី Elon Musk កន្លងមកគឺជាមុខមាត់នៃវិស័យមុខជំនួញទីអវកាសរបស់អាមេរិក ហើយវាត្រូវបានជួលដោយទីភ្នាក់ងារអវកាស NASA ដើម្បីបង្ហោះដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ឬហៅកាត់ថា ISS ដោយប្រើប្រាស់គ្រាប់រ៉ុក្កែក Falcon 9 និងយានដឹកទំនិញ Dragon៕
មតិយោបល់