ព័ត៌មានជាតិ

ស្រ្តីបម្រើការងារក្នុងហាងកាត់សក់ ABC 88 និងហាងកាត់សក់ប៉ារីស ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅ…

ភ្នំពេញ: នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ២និង៤០នាទីរសៀល ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំពីលោក ជា ចិត្រា ជានាយការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានការដឹកនាំដោយលោក ហាស់ សុត្ថា អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោក លី សុផាន់ណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិវៀតណាម ស្ថិតនៅហាងកាត់សក់ ABC 88 និងហាងកាត់សក់ប៉ារីស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

ជាលទ្ធផល៖ ពិនិត្យរកឃើញជនជាតិវៀតណាម ចំនួន ០២នាក់ស្រី ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៏ ដើម្បីអនុវត្តនីតិវិធីបន្ត៕

មតិយោបល់