ភ្នំពេញ:រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកក្នុងតំបន់ខ្លះនៃសង្កាត់ដង្កោ ខណ្ឌដង្កោ រយៈពេលប្រមាណ៦ម៉ោង គឺនៅយប់ថ្ងៃទីចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧ ចាប់ពីម៉ោង១០យប់ ដល់ម៉ោង៤ទៀបភ្លឺថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការកាត់តបំពង់ដំឡើងនាឡិកាទឹកមួយកន្លែងមានទំហំ ២០០មម នៅលើផ្លូវលេខ១០ដេ កែងនឹងផ្លូវ២១៧។
ជាមួយគ្នា រដ្ឋាករទឹក ក៏អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ មេត្តាត្រៀមបម្រុងទឹកទុកសម្រាប់ប្រើប្រាស់ ក្នុងអំឡុងពេលដែលក្រុមការងារចុះអនុវត្តការងារនេះផងដែរ៕
មតិយោបល់