ជំងឺក្អកងាយស្រួលក្នុងការព្យាបាលបំផុត ប្រសិនបើវាលក្ខណៈស្រាល ហើយទើបតែកើតមានថ្មីៗ។ ផ្ទុយទៅវិញ បើអ្នកបណ្តោលឲ្យជំងឺមានសភាពរ៉ាំរ៉ៃ ប្រាកដជាពិបាកព្យាបាល ហើយត្រូវការប្រើពេលយូរថែមទៀត។ ប៉ុន្តែឥឡូវនេះសូមកុំបារម្ភ បើទោះជាជំងឺក្អកធម្មតា ឬក្អករ៉ាំរ៉ៃ ស្ពៃក្តោប និងទឹកឃ្មុំ អាចព្យាបាលបានទាំងអស់ ហើយឆាប់មានប្រសិទ្ធភាពបំផុត។
របៀបធ្វើ៖
– បកសន្លឹកស្ពៃក្តោប២ទៅ៣សន្លឹក (ឬតាមតម្រូវការ) រួចយកទៅស្ងោឲ្យទន់ ហើយស្រង់ចេញ។
– យកស្លឹកស្ពៃដែលស្ងោនោះ ទៅលាបទឹកឃ្មុំគ្រប់សន្លឹក ប៉ុន្តែលាបតែម្ខាងៗបានហើយ។
– រួចយកម្ខាងដែលលាបទឹកឃ្មុំ ទៅបិទផ្ទាល់លើដើមទ្រូង ហើយប្រើកន្សែងគ្របពីលើ។
– ដើម្បីកុំឲ្យរបូតនៅពេលគេង អ្នកគួរយកស្តុត ឬប្លាស្ទិចរុំឲ្យជាប់នៅស្បែក។
– ក្នុងករណីជំងឺក្អកធ្ងន់ធ្ងរ លោកអ្នកគួរយកស្ពៃ២សន្លឹកដែលលាបទឹកឃ្មុំរួច ទៅបិទលើខ្នង ហើយប្រើស្តុតរុំដូចគ្នា។
– អ្នកគួរតែបកវាចេញនៅពេលព្រឹក ហើយលាងសម្អាតទ្រូង និងខ្នងឲ្យបានស្អាត។
ទោះបីជាអ្នកអាចទទួលភាពធូរស្រាលក្នុងថ្ងៃដំបូងក៏ដោយ លោកអ្នកគួរតែបន្តធ្វើឲ្យបាន ពី៥ទៅ៧ថ្ងៃ ដើម្បីឲ្យជាដាច់។ ការធ្វើរបៀបនេះ ក៏អាចព្យាបាលជំងឺរលាកទងសួតក្នុងកម្រិតដំបូងផងដែរ ព្រោះស្ពៃក្តោប និងទឹកឃ្មុំបានប៊ឺតយកជាតិពុលពីក្នុងសួត និងសម្រួលចលនាដង្ហើមឲ្យដំណើរការបានល្អ៕
មតិយោបល់