ព័ត៌មានជាតិ

សង្ស័យកម្មករលើកអីវ៉ាន់ដាក់ ចោលកន្ទុយបារីក្នុងរថយន្ត បណ្ដាលឲ្យឆេះខ្ទេចសរុបទឹកប្រាក់ប្រហែលជិត ៦ម៉ឺនដុល្លារ

ព្រៃវែង: ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ៦និង១០នាទីព្រឹក នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង មានករណីអគ្គិភ័យឆេះរថយន្តចំនួន ០១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 3A-3113 ដឹកទំនិញបើកបរពីទិសខាងលិចទៅទិសខាងកើតពេលមកដល់កន្លែងកើតហេតុ ក៏បានឆេះតែម្តងអ្នកបើកបរឈ្មោះ ស៊ឹម ផល ភេទប្រុស អាយុ ៣៩ឆ្នាំ។

មូលហេតុ៖ សង្ស័យបណ្ដាលមកពីភ្លើងកន្ទុយបារី ដែលកម្មករលើកអីវ៉ាន់ដាក់ ក្នុងរថយន្តរួចបានបោះចោលក្នុងរថយន្ត។
– រថយន្តខូចខាតអស់ទាំងស្រុង ។
– សរុបជាទឹកប្រាក់អស់ប្រហែលជិត ៦ម៉ឺនដុល្លារ ។
– អ្នកបើកបររថយន្តមិនមានគ្រោះថ្នាក់ទេ ។
– កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ បានប្រើប្រាស់ រថយន្តពន្លត់ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ រថយន្ត ៕

មតិយោបល់