ព័ត៌មានជាតិ

បុរសម្នាក់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវសិស្សសាលាជិះម៉ូតូបុក បណ្ដាលឲ្យរងរបួសទាំងសងខាង

តាកែវ: កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៥ និង ១០នាទី លើផ្លូវខេត្ត 1TK1 ចន្លោះគីឡូម៉ែត្រលេខ ១៨-១៩ ស្ថិតភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង ម៉ូតូ និង អ្នកថ្មើរជើង។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1Q-8061 ទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ណេង វិរ:សុកុល ភេទប្រុស អាយុ ១២ ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ (របួសស្រាល) រួមដំណើរដោយឈ្មោះ ហ៊ុន ឈិនហុង អាយុ ១៧ ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រែកដា ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ (របួសស្រាល) ខណ:មកដល់ចំណុចខាងលើបានបុកអ្នកថ្មើរជើងឈ្មោះ វុធ ភេទប្រុស អាយុ ៥២ ឆ្នាំ មុខរបរកសិរ មានទីលំនៅភូមិ/ឃុំកើតហេតុ បណ្ដាលឲ្យរបួសធ្ងន់។

មូលហេតុ៖ អ្នកថ្មើរជើងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់