ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនស្ត្រីម្នាក់ ពាក់ពន្ធ័ករណីឆបោកប្រាក់ ជិត២ម៉ឺនដុល្លារ

ភ្នំពេញៈ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សហការជាមួយនិងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ចុះធ្វើការឆ្មក់ឡោមពទ្ធ័នឹងតាមខ្លួនស្ត្រីម្នាក់ តាមដីការបញ្ជាឲ្យចូលខ្លួន របស់សាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ពន្ធ័ករណីឆបោកប្រាក់ចំនួន ១ម៉ឺន ៦ពាន់ដុល្លារសហរដ្ឋអាមេរិច ។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទី ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យជាស្ត្រី ដែលសមត្ថកិច្ចចាប់ខ្លួនខាងលើនេះ មានឈ្មោះ ប៊ូ សំអាត ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានស្រុកកំណើតនៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដឹកនាំកម្លាំង សហការជាមួយនិងនគរបាលខណ្ឌមានជ័យ ចុះមកធ្វើការចាប់ខ្លួនទីតាំងដែលជនសង្ស័យជាស្ត្រីខាងលើលាក់ខ្លួននៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។ ដែលការចាប់ខ្លួននេះ ធ្វើឡើងតាមដីការបញ្ជាឲ្យចូលខ្លួន របស់លោក កែវ សុធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ពន្ធ័ករណីឆបោកប្រាក់ចំនួន ១ម៉ឺន៦ពាន់ដុល្លារ សហរដ្ឋអាមេរិច។

បច្ចុប្បន្នស្ត្រីដែលជាជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

https://youtu.be/i2DWxP8tblw

មតិយោបល់