ប៉ៃលិនៈ បុរសវ័យចំណាស់សញ្ជាតិថៃម្នាក់ បានដេកស្លាប់ចោលសាច់ញាតិរបស់ខ្លួន នៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងប្រទេសកម្ពុជា។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៖៣០នាទី រំលងអធ្រាត្រចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ក្នុងបន្ទប់ជួលលេខ៨ យីហោឈ្មោះ ស្រេង អ៊ី ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក វ៉ន វាសនា មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ឲ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ វិឈាន សែងសុធន ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិឃុំកើតហេតុខាងលើ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារជំងឺគាំងបេះដូងពិតប្រាកដមែន៕
មតិយោបល់