ព័ត៌មានជាតិ

បុគ្គលិកកាស៊ីណូ Galaxy សញ្ជាតិថៃ ដេកស្លាប់ក្នុងស្រុកខ្មែរ

ប៉ៃលិនៈ បុរសជនជាតិថៃ ជាបុគ្គលិករបស់កាស៊ីណូ Galaxy បានដេកស្លាប់ក្នុងបន្ទប់ជួលក្នុងខេត្តប៉ៃលិន។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦៖៣០នាទី ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ៤ យីហោឈ្មោះ ព្រាម អ៊ួ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

លោកអនុសេនីយ៍ទោ វ៉ន វាសនា មន្ត្រីនគរបាលខេត្តប៉ៃលិន ឲ្យដឹងថា ជនរងគ្រោះឈ្មោះ អានេកគ្រឿ រតនាសែង ភេទប្រុស អាយុ៤៤ឆ្នាំ សញ្ជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ Galaxy ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិឃុំកើតហេតុខាងលើ។

លោក វាសនា បញ្ជាក់ថា តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ គឺជនរងគ្រោះបានស្លាប់ដោយសារជំងឺគាំងបេះដូងពិតប្រាកដមែន៕

មតិយោបល់