ព័ត៌មានជាតិ

មួយឆ្នាំ ពលរដ្ឋកម្ពុជា ពិសាគ្រឿងស្រវឹងអស់៣៣លានតោន

ព្រះសីហនុៈ លោក ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា តាមការស្រាវជ្រាវរបស់ក្រសួងសុខាភិបាល ពលរដ្ឋកម្ពុជា ពិសាគ្រឿងស្រវឹងអស់៣៣.០០០.០០០លានតោន (សាមសិបបីលានតោន)ក្នុង១ឆ្នាំ ចំពោះផលិតផលក្នុងស្រុក ដោយមិនទាន់គិតផលិតផលដែលនាំចូលពីក្រៅប្រទេសឡើយ។ លោក ទី ឡុង ថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាវគ្គបំប៉នបច្ចេកទេសរឹតបន្តឹង ការអនុវត្តន៍ច្បាប់បើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ។

របាយការណ៍ស្វាគមន៍ ដែលអានដោយលោកវរសេនីយ៏ឯក អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងឆមាសទី១ ដើមឆ្នាំ២០១៦នេះ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៧៦ករណី (ជនបរទេស២៤ករណី) ប្រៀបធៀបទៅនឹងឆមាសទី១ ឆ្នាំ២០១៥ មានការកើនឡើងចំនួន៤៩ករណី បណ្តាលឲ្យស្លាប់មនុស្សចំនួន៥៦នាក់ ស្រី១០នាក់ ជនបរទេសម្នាក់ របួសមនុស្ស៣១០នាក់ ស្រី៨៨នាក់ ក្នុងនោះ របួសធ្ងន់១៥៧នាក់ ស្រាល១៥៣នាក់ និងខូចយានយន្តសរុប២៩២គ្រឿង។

លោកឧត្តមសេនីយ៍ទោ ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ទប់ស្កាត់ហានិភ័យ នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ បេសកកម្មចម្បង គឺចូលរួមកាត់បន្ថយផលប៉ះពាល់ពីការពិសាគ្រឿងស្រវឹង និងជំរុញឲ្យមានការបរិភោគគ្រឿងស្រវឹង ប្រកបដោយការទួលខុសត្រូ៕

photo_2016-05-30_13-09-01photo_2016-05-30_13-09-04photo_2016-05-30_13-09-06photo_2016-05-30_13-09-08photo_2016-05-30_13-09-09photo_2016-05-30_13-09-11

មតិយោបល់