ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

UN៖ មនុស្សស្លាប់ក្រោយគ្រោះរញ្ជួយដី នៅអេក្វាទ័រកើនទ្បើងដល់ ៦៦០នាក់

អេក្វាទ័រ: អស់រយ:ពេលបីសប្តាហ៍កន្លងផុតទៅ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៨ វ៉ិចទ័រ បានវាយប្រហារនៅអេក្វាទ័រ ដោយផ្អែកតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ បានកើនទ្បើងរហូតដល់ ៦៦០នាក់។ នេះបើយោងតាមរយ: សារព័ត៍មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។

ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់សម្របសម្រួលកិច្ចការមនុស្ស (OCHA) បានឲ្យដឹងថា ចំនួនតួលេខមនុស្សស្លាប់ចុងក្រោយនេះ នៅក្នុងជំនួយពីប្រទេស Andean ផ្នែកហិរញ្ញវត្ថុចំនួន ៧២,៧លានដុល្លារអាមេរិក គឺនូវពុំទាន់គ្រប់គ្រាន់នោះទេ ដោយហេតុនេះហើយ ទើបជំរុញឲ្យម្ចាស់ជំនួយ បង្កើនការចូលរួមលើគម្រោងបន្ថែម ដើម្បីផ្ដល់ផលប្រយោជន៍ ឲ្យកាន់តែច្រើន ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់។
បើតាម OCHA បានឲ្យដឹងបន្ថែមថា មកទល់ពេលនេះ មនុស្សចំនួន ២៣ នាក់កំពុងបាត់ខ្លួននៅទ្បើយ ក្នុងគ្រាដែលអគារប្រហែលជិត ៧.០០០ ខ្នងត្រូវបានបំផ្លិចបំផ្លាញ ព្រមទាំងសាលាចំនួន ៥៦០ ខ្នងទៀតកំពុងរងផលប៉ះពល ដោយក្នុងនោះ ១៦៦ ខ្នងខូចខាតធ្ងន់ធ្ងរកម្រិតមធ្យម។

គួរបញ្ជាក់ផងដែរ សម្រាប់ជំនួយផ្នែកសេវាសុខភាព ត្រូវបានផ្តល់ជូនដល់ប្រជាជនចំនួន ៥១៣.៧៦២ នាក់ ក្នុងនោះរួមទាំងអ្នករងរបួស ៤.៦០៥ នាក់ ក្នុងអំឡុងពេល ៧២ ម៉ោងដំបូងនៃការសង្គ្រោះបន្ទាន់ និងប្រជាជន ដែលគ្មានជម្រកចំនួន ២២.៧៥៤នាក់៕

05-06-2016QuakEcuador Ecuador earthquake (10)

មតិយោបល់