ព័ត៌មានជាតិ

សាឡាង ២គ្រឿង ដាក់ដំណើរការហើយ ជួយសម្រួលកុំឱ្យស្ទះលើស្ពានព្រះមុនីវង្ស

នៅព្រឹក ថ្ងៃទី ៩ មេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿងដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ២០:០០យប់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌចំការមន និខណ្ឌច្បារអំពៅ។ នេះបើយើងទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

 

សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយ កាលពីថ្ងៃទី ៧ មេសា ២០២១ នេះ ថា ដំណើរការជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មី ដែលការងារនេះចាំបាច់ត្រូវបិទ ចរាចរលើស្ពានព្រះមុនីវង្សចាស់ជាបណ្តោះអាសន្នរយៈពេល០៣ថ្ងៃ ចាប់ពីម៉ោង ០៨:០០នាទីព្រឹកថ្ងៃទី ០៨ ខែ មេសាដល់ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២១។ ផុតរយៈពេលនេះនឹងបើកចរាចរលើស្ពានព្រះមុនីវង្សចាស់ជាធម្មតាឡើងវិញ ៕

ប្រភព: មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

មតិយោបល់