ព័ត៌មានជាតិ

រថយន្តបុកគោដើរឆ្លងកាត់ផ្លូវ ទៅប៉ះត្រូវម៉ូតូក្មេងស្រីម្នាក់ដួលរងរបួសធ្ងន់ រីឯសត្វគោបានងាប់

ត្បូងឃ្មុំ: (ព័ត៌មានបឋម) នៅវេលាម៉ោង០២ និង៤៤ នាទីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង គោមួយក្បាលបានដើរឆ្លងកាត់ផ្លូវ ត្រូវរថយន្តបុកបណ្តាលឲ្យងាប់នៅនឹងកន្លែងកើតហេតុហើយរថយន្តបានរេចង្កូត ទៅប៉ះនឹងម៉ូតូមួយគ្រឿងទៀត ដែលជិះដោយក្មេងស្រីម្នាក់មានអាយុ២១ឆ្នាំ បណ្តាលឲ្យដួលរងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្តោយ ផ្លូវជាតិ៧៣ នៅក្នុងស្រុកដំបែ ខេត្តត្បូងឃ្មុំ ។

ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ដើម្បីធ្វើការពិនិត្យវាស់វែង ចាត់ការតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់