កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលស្រុកខ្សាច់កណ្ដាល ចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីជនសង្ស័យរូបនេះ ធ្វើសកម្មភាពលួច រថយន្តក្រុង២៥កៅដែលម្ចាស់គេចតលើចិញ្ចើមផ្លូវ នៅវេលាម៉ោង៨និង១៥នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០.. នៅចំណុចភូមិវិហារសួគ៌ត្បូងឃុំវិហារសួគ៌.ស្រុកខ្សាច់កណ្ដាល.ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ប៉ិ ពេញ ភេទប្រុស.អាយុ៣៣ឆ្នាំ.ជនជាតិខ្មែរ.មុខរបរមិនពិតប្រកដ មានទីលំនៅភូមិអណ្តូងត្រំ.ឃុំចំណាលើ.ស្រុកស្ទោង.ខេត្តកំពង់ធំ។ ចំណែកជនរងគ្រោះឈ្មោះជនរងគ្រោះឈ្មោះ.ព្រំ សុខយឿន ភេទប្រុស.អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ.មុខរបរបើករថយន្ត មានទីលំនៅផ្ទះលេខ1E0 E1 ផ្លូវលំភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញជាម្ចាស់រថយន្តម៉ាកTOYOTA COASTER ពណ៌សប្រភេទទេសចរណ៍២៥កៅអី.ពាក់ផ្លាកលេខភ្នំពេញ3F-2898។
ប្រភពដដែលបន្តថា នៅកើតហេតុ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០វេលាម៉ោង៨និង០០នាទី ជនរងគ្រោះបានបើករថយន្តរបស់ខ្លួនមកចតនៅចិញ្ចើមផ្លូវជាតិលេខ៨ មុខផ្ទះឈ្មោះ.ហេង ថន ដោយពុំបានដកសោររថយន្តចេញទេ រួចជនរងគ្រោះបានចូលទៅអង្គុយផឹកកាហ្វេនៅក្នុងផ្ទះរបស់ឈ្មោះ.ហេង ថន ។ លុះមកដល់វេលាម៉ោង៨និង១៥នាទី ស្រាប់តែជនសង្ស័យ ពុំដឹងជាមកពីណា មកលួចរថយន្តរបស់ជនរងគ្រោះរួចបើកតាមផ្លូវជាតិលេខ៨.ឆ្ពោះទៅទិសខាងកើត បានបន្តិច.ជនរងគ្រោះដឹងថាបាត់រថយន្ត ស្រែកផ្អើលឆោឡោ នឹងពឹងអ្នកហូបកាហ្វេជាមួយឲ្យបើករថយន្តដេញតាម ពេលមកដល់ភូមិកំពង់ពពិល.ឃុំកំពង់ពពិល.ស្រុកពារាំងខេត្តព្រៃវែង ទើបតាមទាន់ហើយចាប់ឃាត់ជនសង្ស័យនិងរថយន្តរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់ពពិល រួចប្រគល់ខ្លួនជនសង្ស័យឲ្យសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាល រួមទាំងវត្ថុតាង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






មតិយោបល់