ព័ត៌មានជាតិ

លោស្រីអធិការបតីអាល្លឺម៉ង់ថា លោ ត្រាំ មិនមែនជាអ្នកសម្រេចជោគវាសនាអឺរ៉ុបទេ

ប៊ែលហ្សិក: ជាការឆ្លើយតបទៅការរិះគន់របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលថា «ប្រទេសជាច្រើន អាចនឹងចាកចេញពីសហភាពអឺរ៉ុប បន្ទាប់ពីប្រទេសអង់គ្លេស» លោស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បាននិយាយថា « អឺរ៉ុបជាអ្នកសម្រចជោគវាសនាខ្លួនឯង»។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតពីររបស់អឺរ៉ុប លោក ត្រាំ បានវាយប្រហារពាក្យសម្ដីទៅលើតំបន់អឺរ៉ុប និងបានរិះគន់ការសម្រេចចិត្តរបស់លោកស្រី Merkel ក្នុងការបើកព្រំដែនប្រទេសអាល្លឺម៉ង់ ដើម្បីជនភៀសខ្លួនស៊ីរីថា ជាមហន្តរាយ

ថ្លែងប្រាប់អ្នកកាសែតក្នុងទីក្រុងប៊ែកឡាំង នៅពេលចោទសួរអំពីការរិះគន់របស់លោក ត្រាំ លោកស្រី Merkel បាននិយាយថា «យើងអឺរ៉ុបជាអ្នកសម្រេចជោគវាសនាខ្លួនឯង នៅក្នុងដៃរបស់យើងផ្ទាល់» ហើយលោកស្រី បានបន្ថែមទៀតថា ខ្លួននឹងធ្វើការឆ្ពោះទៅកាន់សហភាពអឺរ៉ុប ដើម្បីពង្រឹងសេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។

ក្នុងនោះដែរ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Federica Mogherini បានធ្វើការច្រានចោលផងដែរ ពាក់ព័ន្ធនិងការព្យាករលោក ត្រាំ ដែលថា សហភាពអឺរ៉ុប នឹងបែកបាក់គ្នានាពេលអនាគត ដោយលោស្រីលើកទ្បើងថា «ខ្ញុំគិតថាសហភាពអឺរ៉ុបនឹងស្អិតរមួតជាប់គ្នា វាជាការជឿរបស់ខ្ញុំ ១០០%»៕

មតិយោបល់