ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ខ្ទេចទាំងស្រុងនៅស្រុកបន្ទាយមាស

កំពត: នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ស្ថិតនៅភូមិគាថាវង្សលើ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
ដែល ម្ចាស់ផ្ទះឈ្មោះ ជា​ ពិសី ភេទប្រុស អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះយុត រំដួល អាយុ៣២ឆ្នាំ។
ផ្ទះដែលឆេះសង់ពីឈើ សសរបេតុង ប្រក់សុីប្រូជញ្ជាំងក្តា បណ្តោយ៧ម៉ែត្រទទឹង៦ម៉ែត្រ។
សម្ភារ:ខូចខាតក្រៅពីផ្ទះរួមមាន៖
– មាស៣ជី
-ស្រូវ៧បាវ.
. ម៉ូតូ១គ្រឿង(ចាស់)
-ម៉ាស៊ីនបូមទឹក១គ្រឿង
-មូលហេតុ ទុស្សេខ្សែរភ្លើង៕

 

មតិយោបល់