ភ្នំពេញ: រថយន្តដឹកទំនិញ បុកកៀបផ្ងារជើងរុឺម៉កកង់បី ហេតុការណ៍នេះកើតឡើងនៅម៉ោង៧:១៥នាទី ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះ នៅផ្លូវ១៨២ កែង ផ្លូវ២២៣ សង្កាត់ដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ច បានប្រាប់ថា រុឺម៉កកង់បី ពាក់ស្លាកលេខកណ្តាល 1C-0989 បើកបរពីជើងទៅត្បូងតាមផ្លូវ២២៣ ដោយឆ្លងកាត់ផ្លូវ១៨២ ស្រាប់តែរថយន្តកូរ៉េដឹកទំនិញ ពណ៌ខៀវ ស្លាកភ្នំពេញ2A-1597 បើកបរពីលិចទៅកើត តាមផ្លូវ១៨២ មកដល់ផ្លូវ២២៣ ក៏បុកកៀបជាប់ម៉ូតូសណ្តោងផ្ងារជើងរុឺម៉ក រងការខូចខាតបន្តិចបន្តួច។
បន្ទាប់ពីមានការវាស់វែង ពីសមត្ថកិច្ច ភាគីរថយន្តចេញថ្លៃជួសជុលរុឺម៉ក់៥០ដុល្លារ ដើម្បីបញ្ចប់រឿង៕





មតិយោបល់