ព័ត៌មានជាតិ

កុងស៊ីកាប់ជ្រូក មួយកន្លែង ជះក្លិនស្អុយ បង្កសំលេងឡូឡា រំខានដំណេកអ្នកជិតខាង ត្រូវសមត្ថកិច្ចធ្វើការណែនាំ

ភ្នំពេញ:ទីតាំងកុងស៊ីកាប់ជ្រូក មួយកន្លែងត្រូវបានអាជ្ញាធរសង្កាត់ ដឹកនាំដោយលោកជុំ សារ៉ាយ ចៅ សង្កាត់ ភ្នំពេញថ្មីចុះទៅធ្វើការត្រួតពិនិត្យ និងធ្វើការណែនាំ កាលពីម៉ោង ម៉ោង៤និង០៥នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ទីតាំងខាងលើ ស្ថិតផ្ទះលេខ២៣៧ ផ្លូវ០២ ក្រុមទី៥ ភូមិដីថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដឹកនាំដោយលោកចៅសង្កាត់ភ្នំពេញថ្មី។

ប្រភពពីលោកជុំ សារ៉ាយ បានឲ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋថា មាកទីតាំងសត្វ ឃាតមួយកន្លែងដែលមានជះក្លិនស្អុយនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងមានសូរសំលេងរំខាន លោកបានបាន ដឹកនាំមន្រ្តីក្រោមឱវាទមានលោក ប្រធានភូមិដីថ្មី អនុប្រធានភូមិ ប្រធានសណ្តាប់ធ្នាប់ សណ្តាប់ធ្នាប់សង្កាត់និងប្រជាការពារភូមិដីថ្មី មកធ្វើពិនិត្យ និងធ្វើការណែនាំម្ចាស់របស់ទីសត្វឃាត រៀបចំបរិស្ថាន រៀបអាងចម្រុះ ឲ្យត្រូវតាម ប្រព័ន្ធដើម្បី ជៀសវាងកុំឲ្យមានក្លិនស្អុយ និងប៉ះពាល់ដល់បរិស្ថាន និងអ្នកជិតខាង ពេលយប់កុំឲ្យលឺស្នូរសំលេងជ្រូកស្រែក និង មនុស្សស្រែកឡូឡារំខានដំណេកអ្នកជិតខាង។

ម្ចាស់របស់ទីសត្វឃាតខាងលើមានឈ្មោះ លោក ញ៉ែម ស័ក្ក បានព្រមព្រាង និងអនុវត្តន៍ តាមសេចក្តីណែនាំរបស់ អាជ្ញាធរ សង្កាត់។

បើតាមការបង្ហើបឲ្យដឹងពីសំណាក់ប្រជាពលរដ្ឋថា ទីតាំងខាងលើមានទីតាំងចាស់ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ក្រោយ ទូរទស្សន៍អាស៊ីអាគ្នេយ៍ ជាពិសេសធ្លាប់រងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋនៅជុំវិញនោះ ពាក់ព័ន្ធនិងបញ្ហា សំលេងរំខាន និង បញ្ហាធំក្លិនស្អុយ។

ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាពិនិត្យឡើងវិញសំរាប់ទីតាំងថ្មីនេះ ព្រោះមិនទាន់បានប៉ុន្មានខែផងមានការរិះគន់ បាត់ទៅហើយ ពួកគាត់បន្តថា ទីតាំងបែបនេះគួរតែត្រូវបានសាងសងនៅដាច់ដោយឡែក និងឆ្ងាយពីប្រជាពលរដ្ឋ។

ជុំវិញបញ្ហាការសាងសាងទីតាំងសត្វឃាតនេះ ពលរដ្ឋគាត់បានលើកឡើងថា អាចមានការពាក់ព័ន្ធ និងអាជ្ញាធរ ប្រហែលជា ត្រូវថ្នាំសណ្តំ ឬទទួលលាភសក្ការ:ពីម្ចាស់ទីតាំងបានជាអនុញ្ញាតឲ្យសង់ជាប់ផ្លូវបេតុង និងជិតផ្ទះប្រជាពលរដ្ឋ៕

photo_2016-05-07_07-58-08 photo_2016-05-07_07-58-06 photo_2016-05-07_07-58-07

photo_2016-05-07_07-58-15 photo_2016-05-07_07-58-14

photo_2016-05-07_07-58-16 photo_2016-05-07_07-58-13 photo_2016-05-07_07-58-12

មតិយោបល់