បរទេស៖ កីឡាករប្រេស៊ីល Vinicius Junior នៅសប្តាហ៍នេះបានធ្វើការលើកឡើងដោយសង្ឃឹមថានឹងអាចបន្តរស់នៅជាមួយនឹងក្លឹប Real Madrid ក្នុងរយៈពេលដ៏យូរបន្ថែមទៀតប៉ុន្តែមិនទនា់ប្រញាប់ប្រញាល់ដើម្បីបន្តកុងត្រាថ្មីនៅឡើយនោះទេ។
កីឡាករខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមកទល់បច្ចុប្បន្នមានកុងត្រាដែលមានសុពលភាពរហូតទៅដល់ឆ្នាំ២០២៤ប៉ុន្តេមានប្រភពរបាយការណ៍បានអះអាងថាក្លឹបកំពុងមានផែនការធំមួយដើម្បីអាចបន្តកុងត្រាថ្មីជូនគាត់នាពេលខាងមុខនេះ។
កីឡាករផ្ទាល់បាននិយាយបែបនេះថា៖ខ្ញុំមិនទាន់ត្រូវបានក្លឹបទាក់ទងមកនិងប្រាប់អំពីផែនការរបស់គេនៅឡើយទេប៉ុន្តែខ្ញុំមិនប្រញាប់នោះឡើយពីព្រោះថាយើងនៅសល់ពេលវេលាច្រើនទៀតដែលអាចនិយាយចរចាគ្នាបាន។
គាត់បន្តថា៖ពិតណាស់ដែលខ្ញុំចង់បន្តកុងត្រាថ្មីពីព្រោះខ្ញុំមានបំណងចង់រស់នៅទីនេះឲ្យបានយូរបំផុតប៉ុន្តែកុងត្រាដែលខ្ញុំមានបច្ចុប្បន្នគឺជាកុងត្រាដែលសល់ពីពេលដែលខ្ញុំមានអាយុ១៦ឆ្នាំប៉ុណ្ណោះ៕
មតិយោបល់