កំពតៈ បុរសចំណាស់ម្នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីឪពុកម្ដាយក្មេងស្រីរងគ្រោះ ប្ដឹងចោទប្រកាន់ពីបទបៀនបៀនកេរ្តិ៍ខ្មាសលើកូនស្រីរបស់គាត់។
ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីយប់នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៧ នៅភូមិត្រពាំងឈូក ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ដែលបានប្រព្រឹត្តបទល្មើសប្រទូស្តកេរ្តិ៍ខ្មាសលើកុមារីមានឈ្មោះ សាយ សាន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ចំណែកក្មេងរងគ្រោះមានឈ្មោះ ញ.ក អាយុ ១២ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា។ បច្ចុប្បន្នកំពុងទទួលការមើលថែទាំពីអាណាព្យាបាល។
សមត្ថកិច្ចបន្តថា កាលពីម៉ោង៣រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យបានយកម្រាមដៃរលូកចូលក្នុងប្រដាប់ភេទក្មេងស្រីរងគ្រោះចំនួន៣ដង ក្នុងរោងបាយរបស់ឈ្មោះ ផល្លី ភេទប្រុស អាយុ ៣៣ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់