ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពីបទគប់ដុំថ្ម និងប្រើខ្សែក្រវ៉ាត់វាយយកម៉ូតូ

ភ្នំពេញ: កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (យកដុំថ្មគប់និងយកខ្សែក្រវ៉ាត់វាយយកម៉ូតូមិនបានសម្រេច) ចំនួន ៣ករណី ៖

ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (យកដុំថ្មគប់ចំក្បាលជនរងគ្រោះបណ្តាលឲ្យរងរបួស យកម៉ូតូមិនបានសម្រេច) ប្រព្រឹត្តនៅចំណុចមុខសាលារៀនចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ក្រុម១៤ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២និង០០នាទីទៀបភ្លឺ។

ជនរងគ្រោះឈ្មោះ វ៉ន ពិសិដ្ឋ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៧៩អា ផ្លូវលំ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ជាងជួសជុលទូរស័ព្ទ រងរបួសបែកក្បាល ពីក្រោយធ្ងន់ធ្ងរ។

ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (យកដុំថ្មគប់ និងយកខ្សែក្រវ៉ាត់វាយយកម៉ូតូចំនួន ២គ្រឿង មិនបានសម្រេច) ប្រព្រឹត្តនៅចំណុចមុខគ្លីនិចចាក់អង្រែក្រោម ផ្ទះលេខ៥៦ ផ្លូវជាតិលេខ២ ក្រុម១២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៥និង១០នាទីព្រឹក

ជនរងគ្រោះឈ្មោះ ចៅ សុផាន់ណា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលត្នោត ឃុំគរគី ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ សន្តិសុខ និងឈ្មោះ ជូ វណ្ណឌី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបុរីពីភពថ្មី ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសន្តិសុខ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ របួសគ្មាន

ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (យកដុំថ្មគប់យកម៉ូតូមិនបានសម្រេច) ប្រព្រឹត្តនៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ក្រុម២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១និង៤០នាទី

ជនរងគ្រោះឈ្មោះ ប៊ែល គឹមហោ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២៥ ផ្លូវលំ ក្រុម២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្ស របួសគ្មាន

ជនសង្ស័យឃាត់ខ្លួន
១-ឈ្មោះ ទូច ប្រុស ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ខោអាវ ស្នាក់នៅផ្ទះលេខ៤៦២ ផ្លូវលេខ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២១និង៣០នាទី នៅចំណុចមុខសាលមហោស្របកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
២-ឈ្មោះ ចាន់ ពិសាក់ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាងធ្វើតុទូ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២១និង៣០នាទី នៅចំណុចមុខសាលមហោស្របកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
៣-ឈ្មោះ ថា សុខហេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២១និង៣០នាទី នៅចំណុចមុខសាលមហោស្របកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
៤-ឈ្មោះ យាង ផាណេត ហៅ ចយ ភេទប្រុស អាយុប្រហែល ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧១១អា ផ្លូវលេខ១១២ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២០និង០០នាទី នៅចំណុចមជ្ឈមណ្ឌលព្យាបាលអប់រំ ដោយសារធាតុញៀនគ្រប់ប្រភេទ នៃសមាគមសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀនកម្ពុជា មានទីតាំងស្ថិតនៅឃុំទ្រា ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
-ដុំថ្មការ៉ូឡា ចំនួន ៣ដុំ

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់