ព័ត៌មានបច្ចេកវិទ្យា

វិធីបិទផ្តាច់មុខងារ Find My iPhone ចេញពី iPhone កុំឱ្យជាប់កូដសម្ងាត់ក្រោយពេលទិញ-លក់

Find My iPhone គឺជាមុខងារពិសេសមួយនៅលើឧបករណ៍ iOS Devices (iPhone, iPad, និង iPod Touch)។ មុខងារនេះ អាចផ្តល់អត្ថប្រយោជន៍ច្រើនក្នុងស្ថានភាពមួយចំនួន ពិសេស ពេលទូរស័ព្ទ iPhone បាត់ ឬត្រូវចោរលួច ដោយលោកអ្នកអាចបញ្ជាបិទផ្ទប់ដំណើរការ ឆែកមើលទីតាំងកំពុងឋិត ឬចាក់សោសម្ងាត់របស់វាពីចម្ងាយបាន។ ទន្ទឹមនឹងនេះ Find My iPhone ក៏អាចបន្សល់ទុកបញ្ហាពិបាកដោះស្រាយផងដែរ នៅពេលដែលទូរស័ព្ទ iPhone មិនត្រូវបានបិទមុខងារនេះចេញ មុនពេលដែលវាត្រូវបានលក់បន្ត ឬផ្លាស់ប្តូរម្ចាស់ពីម្នាក់ទៅម្នាក់។ ម្ចាស់ថ្មីរបស់វាអាចនឹងត្រូវគេតាមដាន ឬជាប់សោសម្ងាត់ Apple ID របស់ម្ចាស់ដើម រហូតប្រើប្រាស់លែងបាន។

ដើម្បីជៀសវាងផលវិបាកទាំងនេះ Post Tech សូមបង្ហាញជូនពីរបៀបបិទដំណើរការមុខងារ My My iPhone ចេញពីទូរស័ព្ទ iPhone ក៏ដូចជា iPad ឬ iPod Touch សម្រាប់ប្រិយមិត្តទាំងឡាយណាដែលចង់ទិញ ឬលក់ iPhone បានជ្រាបដូចខាងក្រោម៖

របៀបអនុវត្ត៖

សូមចូលទៅកាន់ Settings
– ចុចលើ iCloud
– ជ្រើសរើស Find My iPhone
– ចុចលើប៊ូតុង ON/OFF ដើម្បីបិទមុខងារ Find My iPhone
– ​បញ្ចូលលេខកូដគណនី Apple ID ដែលប្រើជាមួយ Find My iPhone លើទូរស័ព្ទ iPhone រួចចុចលើប៊ូតុង Turn Off ជាការស្រេច។​

របៀបជុសជុលបញ្ហា iPhone គាំង លោតចេញរូបផ្លែប៉ោម ឬរលត់ឈឹង

ល្បិចបង្កើនទំហំផ្ទុក iPhone ដោយមិនទាមទារការលុបចោលអ្វីទាំងអស់

របៀបដំឡើងប្រើ iPhone ទើបទិញថ្មី ឲ្យត្រឹមត្រូវតាមស្តង់ដាអ្នកជំនាញ

វិធីផ្ទេរទិន្នន័យពី iPhone ទៅកាន់ទូរសព្ទ Android ដោយប្រើកម្មវិធី Google Drive

វិធីងាយៗ ជួយសន្សំសំចៃថាមពលថ្ម iPhone ដំណើរការលើប្រព័ន្ធ iOS 10 បានខ្ពស់បំផុត

មតិយោបល់