ព័ត៌មានជាតិ

រថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ នៅក្រុងតាខ្មៅ

កណ្តាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអាទិត្យ៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២០ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង១៦ និង ៣០ នាទី ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាង រថយន្ត និង ម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ ប្រុស ០១នាក់ និងខូតខាត រថយន្តស្រាល ០១គ្រឿង ម៉ូតូធ្ងន់ ០១ គ្រឿង ត្រង់ចំណុចខាងមុខផ្ទះពេទ្យធ្មេញឯករាជ្យ លើផ្លូវជាតិ១១៥ ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ឃាត់ខ្លួនអ្នកបើករថយន្តឈ្មោះ អ៊ុំ មឿន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិឧសភា សង្កាត់ពន្យាំង ខណ្ឌព្រែកព្នៅ ភ្នំពេញ។

-សារធាតុស្រវឹង(0.448mg.l)
-សារធាតុញៀនក្នុងទឹកនោម (-)
-កូវិត១៩អវិជ្ជមាន (-)។

មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក MITSUBISHI TRITON ពណ៌ទឹកខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BL: 4330 អ្នកបើករថយន្ត ឈ្មោះ អ៊ុំ មឿន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិឧសភា សង្កាត់ពន្យាំង ខណ្ឌព្រែកព្នៅ ភ្នំពេញ រថយន្តបើកបរក្នុងទិសដៅពីកើត ទៅ លិច ក៏បានបុកជាមួយម៉ូតូ SUZUKI NEX ពណ៌ស គ្មានស្លាកលេខ (គ្មានមួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកឈ្មោះ ហុង លីហួរ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ម៉ូតូបើកបរក្នុងទិសដៅពីលិចទៅកើត ។

បច្ចុប្បន្ន​មធ្យោបាយដែលពាក់ព័ន្ធ បានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិកាដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់