ព័ត៌មានជាតិ

សម្រែកម្តាយយំដល់គាំងបេះដូង ខណៈកូន២នាក់បងប្អូនលង់ទឹកស្រះស្លាប់

ស្ទឹងត្រែង : នៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ មានករណីក្មេងជំទង់ប្រុសស្រីពីរនាក់បង ប្អូនលង់ទឹកស្រះស្លាប់ស្ថិតនៅភូមិឆ្វាំង ឃុំសំអាង
ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ជនរងគ្រោះម្នាក់ឈ្មោះ ខុន ចាន់ឌី ភេទស្រី អាយុ១៨ឆ្នាំ និងម្នាក់ឈ្មោះ ខុន សុខណាន ភេទប្រុស អាយុ ១៣ឆ្នាំ ជាបងប្អូនបង្កើត ។ ពុំទាន់មានព័ត៌មានផ្លូវការណាមួយបញ្ជាក់ពីមូលហេតុករណីក្មេងជំទង់ ពីរនាក់បងប្អូនលង់ទឹកស្រះស្លាប់នោះច្បាស់លាស់នៅឡើយទេ ។ ការសន្និដ្ឋានជំហ៊ានដំបូងថា បើសិនជាករណីលង់ទឹកស្រះស្លាប់មែន អាចប្អូនប្រុសលង់មុន ហើយបងស្រីចុះជួយស្រង់ បណ្តាលឲ្យស្លាប់ទាំងពីរនាក់ ៕

មតិយោបល់