កំពត៖ មន្ត្រីនគរបាលខេត្តកំពត១រូប ដែលតែងតែមានការស្និទស្នាលខ្លាំង ជាមួយយុវវ័យ និងក្មេងជំទង់ ត្រូវបានកំលាំងអន្តរាគមន៍ពិសេស ឃាត់ខ្លួន ខណះរកឃើញថា ជាមេក្លោង ជូញដូរគ្រឿងញៀន ។
ការឃាត់ខ្លួននេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការប្រជុំដាក់ផែនការអំពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី ១ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមការចង្អុលបង្ហាញ របស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមៈធុរិទ្ធ ស្នងការនគរបាលខេត្ត ដោយក្នុងនោះនៅវេលាម៉ោង ៤ រសៀល ថ្ងៃទី១៧ មករា នេះ កំលាំងអន្តរាគមន៏ពិសេសបាន សហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច បង្ក្រាបបានករណីជូញដូររឿងញៀនរបស់មន្ត្រីប៉ូលីស នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។
បើតាមសមត្ថកិច្ចបញ្ជាក់ថា ជនល្មើសឈ្មោះ ទូច សុមុទ្ទ អាយុ ៤៥ ជាមន្ត្រីនគរបាល នៃស្នងការដ្ផាននគរបាលខេត្តកំពត ប្រចាំការនៅច្រកទ្វេរភាគ្គីតន់ហន់ នៃព្រំដែន កម្ពុជា វៀតណាម។
ក្រោយការឃាត់ខ្លួន កំលាំង ដកហូតបានវត្ថុតាងបទល្មើសថ្នាំញៀនមួយចំនួនធំ រួមនឹងកាំភ្លើងខ្លីទៀតផង។ ( មិនត្រួតពិនិត្យអស់ កំពុងសាកសួរ)ហើយបច្ចុប្បន្នកំលាំងជំនាញកំពុងតែសាកសួរមន្ត្រីប៉ូលីសរូបនោះបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
បើតាមប្រភពព័ត៌មានដដែល នគរបាលរូបនេះ នឹងត្រូវលប់ឈ្មោះចេញពីក្របខ័ណ្ឌនគរបាលជាតិកម្ពុជា ចាប់ពីពេលនេះតទៅ
ដោយមិនយោគយល់ជាដាច់ខាតចំពោះការប្រព្រឹត្តបទល្មើស៕




មតិយោបល់