និស្សិតស្រីជនជាតិវៀតណាម្នាក់ត្រូវបានសង្សារបស់ខ្លួនសម្លាប់បោះចោលនៅក្បែរទន្លេដោយសារការប្រច័ណ្ឌ។ យោងតាមប្រភព័ត៌មានបរទេសនានាដែលចុះផ្សាយកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៣ បានឲ្យដឹងថានារីរងគ្រោះមានឈ្មោះ Bao Pham Ngoc Vy វ័យ ១៩ ឆ្នាំជាជនជាតិវៀតណាមត្រូវបានគេសម្លាប់។
ប៉ូលិសបាននិយាយថានាងបានមកលេងមិត្តប្រុសរបស់ខ្លួននៅក្បែរផ្ទះល្វែងដែលស្នាក់នៅ ហើយមិនបានឃើញត្រឡប់មកវិញសោះ។ ពេលដែលក្រុមគ្រួសារជនរងគ្រោះទទួលបានសារចម្លែកមួយដែលតម្រូវឲ្យពួកគេយកប្រាក់ ៥០,០០០ ដុល្លារ ដើម្បីរក្សាជីវិតជនរងគ្រោះ។ ការពិតត្រូវបានលាតត្រដាង អ្នកដែលបង្ករឿងនេះគឺមិត្តប្រុសរបស់នាងដែលមានឈ្មោះ Luan Vu Hoang វ័យ ១៩ ឆ្នាំជានិស្សិតដូចគ្នា។
ក្រោយពីដឹងការពិតលោក Luan បានសារភាពថាគាត់ពិតជាបានចាប់ជំរិត ហើយចាប់សម្លាប់នាងប្រាដកមែន។ បន្ទាប់ពីការសម្លាប់ហើយគាត់បានរុំសាកសពរបស់នាងនៅក្នុងថត រួចយកទៅចោលត្រើយម្ខាងនៃទន្លេ។ តាមការពិតរឿងរ៉ាងទាំងអស់នេះគឺកើតឡើងដោយសារតែការប្រច័ណ្ឌ ទើបជំរុញឲ្យគាត់ហ៊ានធ្វើដ៏ថ្នាក់នេះ៕
មតិយោបល់