ព័ត៌មានជាតិ

វេទនា ! ក្មេងស្រីអភ័ព្វពិការងាប់មួយកំណាត់ខ្លួនតាំងពីកំណើត

ភ្នំពេញ៖ ក្មេងស្រីម្នាក់ពិតជាគួរឱ្យអាណិតណាស់ពិការតាំងពីកំណើតដោយមួយកំណាត់ខ្លួនចុះក្រោមកំរើកមិនបានដែលភាសាសាមញហៅថាងាប់មួយកំណាត់ខ្លួន កើតនៅក្នុងគ្រួសារដែលមានជីភាពខ្វះខាតទៀត ដោយម្តាយនៅផ្ទះឪពុករត់ម៉ូតូឌុប ដើម្បីចិញ្ចឹមគ្រួសារដែលមានសមាជិក៥នាក់ពេលនេះម្តាយក្មួយស្រីបានដង្ហើយរកអ្នកមានចិត្តធម៌អោយជួយគ្រួសារគាត់។

ក្មេងស្រីដែលគួរឱ្យអាណិតឈ្មោះ ហ៊ុល ស្រីណែត អាយុ២១ឆ្នាំត្រូវជាកូនច្បងគេក្នុងចំណោមកូន៣នាក់ស្រីទាំង៣មានម្តាយឈ្មោះ
ហ៊ុំ ស្រីលុយ អាយុ៤០ឆ្នាំមុខរបរនៅផ្ទះមើលថែនាងពិកាស្នាក់នៅផ្ទះលេខ៥៤ក្រុមទី២ផ្លូវលំភូមិជ្រៃកោងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្តាយក្មេងស្រីអភ័ព្វនេះបានឱ្យដឹងថាគាត់បានរៀបការជាមួយស្វាមីរបស់គាត់អស់រយៈពេលជាង២០ហើយរហូតមកដល់សព្វថ្ងៃគាត់មានកូនស្រី៣នាក់ហើយកូនដែលអភ័ព្វជាងគឺកូនច្បងឈ្មោះ ហ៊ុល ស្រីណែតពិការតាំងពីកើតមកម្លេះនិងប្អូនស្រី២នាក់ទៀតនៅរៀនហើយគាត់បានចំណាយពេល២១ឆ្នាំហើយដើម្បីមើលថែរកូនស្រីច្បងមិនបានជួយរកស៊ីស្វាមីនោះដោយប្តីរបស់គាត់រត់ម៉ូតូឌុបចិញ្ចឹមគ្រួសារតែម្នាក់ឯង។

ជាចុងក្រោយអ្នកមីង ហ៊ុំ ស្រីលុយសូមអំពាវវនាវដល់អជ្ញាធរគ្រប់ជាន់ថ្នាក់និងសបុរសជនអ្នកមានចិត្តធម៌ទាំងអស់មេត្តាជួយដល់គ្រួសារគាត់ដែលកំពុងជួបការខ្វះខាតនិងការលំបាកនៅក្នុងគ្រួសារជាខ្លាំង៕

មតិយោបល់