ព័ត៌មានជាតិ

បង្ខំ​ឲ្យគេផឹក គេមិនផឹកទារកន្លះកេស បង្កហិង្សាវាយគ្នាបែកឈាម

ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងហើយក្លែមសម្តី រួចឃើញយុវជនម្នាក់ទៀតជិះម៉ូតូមកឈប់និយាយក្បែរនោះហើយហៅបង្ខំឲ្យផឹកស្រាជាមួយពេលគេមិនព្រមផឹកទារឲ្យគេទិញស្រាបៀរឲ្យកន្លះកេះ ក៏ត្រូវ​យុវជននោះបានទាញមួកសុវត្ថិសវាយបែកក្បាលតែត្រូវគេវាយវិញឡើងហើមមុខត្រូវសមត្ថកិច្ចចាប់យកមកប៉ុស្តិ៍សួរនាំ។

ហេតុការណ៍នេះបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៧​ ខែមករាឆ្នាំ​ ២០១៧​ នៅចំណុចមុខផ្សារត្រពាំងពោធិ៍​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះហា​ សុឃឹម​ ភេទប្រុសអាយុ៣០ឆ្នាំ​ មុខរបរជាងសំណង់​ ស្នាក់នៅជិតវត្តត្រពាំងកសាង​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនបង្ករឈ្មោះប៉ាវ​ ភេទប្រុសអាយុ៤៣​ ឆ្នាំ​ មុខរបរត់ម៉ូតូឌុប។

សមត្ថកិច្ចបានឱ្យដឹងថានៅពេលកើតហេតុបុរសបង្កខាងកំពុងអង្គុយផឹកស៊ីមានគ្នា២នាក់អស់ស្រាថ្នាំ១លីត ខណ:ពេលនោះមានយុវជនរងគ្រោះខាងលើបានជិះម៉ូតូមកហើយឈប់នៅក្បែរនិយាយទូរស័ព្ទ ពេលនោះជនបង្ករក៏បានហៅយុវជនខាងលើថាមកដាក់​មួយកែវដោយយុវជនរូបនោះឆ្លើយថាខ្ញុំអត់ចេះផឹកទេ ហើយស្រាប់តែជនបង្ករចុះទាញដៃហើយសំឡុតថាបើមិនផឹកទិញស្រាឲ្យកន្លះកេស ហើយពោលពាក្យថាហែងឬកម្លេះ រួច​ទាញ់មួកសុវត្ថិភាពវាយជនរងគ្រោះមួយមួកបែកមុខហូរឈាមជោកខ្លួនបង្ករឱ្យមានការភ្ញាក់ផ្អើល វាយទៅវាយមកទើបបណ្តាយឱ្យរបួសទាំងសងខាងតែម្តងត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងជនបង្ករនិងជនរង
គ្រោះមកប៉ុស្តិ៍ចោមចៅដើម្បីសួរនាំតែម្តង៕

មតិយោបល់