ព័ត៌មានជាតិ

លោកហ៊ូវតនះ អភិបាលរង អញ្ជើញចូលរួមកាត់ វិញ្ញាសារប្រឡង មធ្យមសិក្សាទុតិយភូមិ

ស្វាយរៀងៈ ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ លោក ហ៊ូវតនះ អភិបាលរង អភិបាលខេត្តស្វាយរៀង បានអញ្ជើញ ចូលរួម កាត់វិញ្ញាសារប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ខេត្តស្វាយរៀង។

បើតាមន្ត្រី នៃមន្ទីរអប់រំយុវជននិងកីឡា ខេត្តស្វាយរៀង បានឲ្យថា សំរាប់ការប្រឡង មធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តស្វាយរៀង នៅឆ្នាំនេះមានមណ្ឌលប្រឡង ៥មណ្ឌល ១២៧បន្ទប់ បេក្ខជន បេក្ខនារី សរុប ៣.១៥៧នាក់ ក្នុងនោះបេក្ខនារី ១.៣៥៣នាក់ ផងដែរ ។

សូមបញ្ជាក់ថា ព្រឹកថ្ងៃទី២២សីហានេះ គឺជាថ្ងៃចាប់ផ្តើម នៃការប្រឡង បាក់ឌុប ហើយថ្ងៃដំបូងនេះដែរ នៅទូរទាំងខេត្ត ស្វាយរៀង គេសង្កេតឃើញ ស្ថានភាព នៅតាមមណ្ឌុលប្រលងនិមួយៗ មានភាព ល្អប្រសើរ ដោយសារតែសិស្សទាំងអស់ គោរពទៅតាមការណែនាំ របស់ក្រសួងដោយមិនមានយក ព្រុយយ៉ុងក៍ដូចជាទូរស័ព្ទ ចូលទៅ ជាមួយឡើយ ហើយក៍គ្មាន សិស្សណសម្នាក់ ត្រូវឃាត់ខ្លួននោះដែរ៕

photo_2016-08-22_08-41-55 photo_2016-08-22_08-42-02 photo_2016-08-22_08-42-13 photo_2016-08-22_08-42-16 photo_2016-08-22_08-42-22 photo_2016-08-22_08-42-37 photo_2016-08-22_08-42-40 photo_2016-08-22_08-42-43 photo_2016-08-22_08-42-46

មតិយោបល់