ព័ត៌មានជាតិ

កម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ៦នាក់ រួមទាំងថ្នាំញៀន៣៦កញ្ចប់

ភ្នំពេញ: ជនសង្ស័យ៦នាក់ រួមទាំងថ្នាំញៀន៣៦កញ្ចប់ ត្រូវបាន​កម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វើការឃាត់ខ្លួន​កាលពីវេលាម៉ោង៧ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជួលបុរីសន្តិភាព២ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មន្រ្តីព្រហ្មទណ្ឌខណ្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ហួន សុខមុន្នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ(ជួញដូរ) ,។ ទី២.ឈ្មោះ ឡាច ឋាន: ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៣.ឈ្មោះ ឆេង ចំណាប់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី៤.ឈ្មោះ ឡាច ឋានី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៥.ឈ្មោះ ប៉ាត ធី ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ(ជួញដូរ)។ ទី៦.ឈ្មោះ ផាត ភាព ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មន្រ្តីព្រហ្មទណ្ឌខណ្ឌដង្កោបានឲ្យដឹងថា ក្រោយឃាត់ខ្លួនកម្លាំងដកហូតវត្ថុតាងរួមមាន ៖ ១.ក្រាមសថ្លាចំនួន៣៦កញ្ចប់ថង់តូច ២.ម៉ូតូវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AF-5864 ១គ្រឿង ៣.ម៉ូតូវ៉េស្ប៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BW-2737 ១គ្រឿង ៤សម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

មន្រ្តីព្រហ្មទណ្ឌខណ្ឌដង្កោបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុកម្លាំងនគរបាលយុត្តិធម៌សហការជាមួយកម្លាំងនគរបាលរដ្ឋបាលពងទឹក បានចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ត្រង់ចំណុចបន្ទប់ជួលគ្មានលេខស្ថិតនៅបុរីសន្តិភាព២ភូមិ ដំណាក់ ត្រយឹង សង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបឈានដល់ការឃាត់ខ្លួនបានសង្ស័យទាំង៦នាក់ខាងលើ និងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការ​តាមនីតិវិធីច្បាប់៕

//youtu.be/BRqkaFrUalo

មតិយោបល់