ក្រោយការចុះផ្សាយពាក់ព័ន្ធនឹងរឿងផលិតករយឺតយ៉ាវលុយកាក់រហូតដល់គរយូរក្នុងរយៈពេលច្រើនខែ នៅព្រឹកថ្ងៃទី១៨ មករានេះ លោកចារ រិទ្ធី បានអះអាងថាផលិតករបានប្រគល់ថវិកា ដែលជំពាក់អោយលោកជាផ្លូវការហើយ ដោយលោកបញ្ជាក់ថានេះ ជាការប្រគល់មុនកាលកំណត់សន្យា។ លោកថាផលិតករសុំលោករាប់អាន និងបានប្រាប់ថាហេតុផលដែលបណ្ដាលអោយ ការប្រគល់លុយអូសបន្លាយ ចំពោះលោកដល់រង្វង់កន្លះឆ្នាំក្រោយថតរឿងចប់នោះ ដោយសារខាងផលិតករ មានរឿងស្ទះលុយ។
លោកចារ រិទ្ធី បានអះអាងថា ក្រោយការភ្ញាក់ផ្អើលភាគីផលិតករ បានទាក់ទងមកលោក សុំផ្ដល់១៥០០ដុល្លារនោះនៅថ្ងៃបំណាច់ខែឯណោះទេ ប៉ុន្ដែក្នុងពេលសន្យាមិនទាន់ដល់កំណត់ផង ភាគីផលិតករក៍ប្រគល់ថវិកាអោយលោកមុនកំណត់ ព្រមជាមួយនឹងការសុំទោស និងពន្យល់ថា មិនមានបំណងគេចវេសនោះទេ ប៉ុន្តែមកពីការដោះស្រាយលុយកាក់មិនទាន់ ទើបការប្រគល់លុយអោយតួពោលគឺអោយលោកតែម្ដងមានភាពយឺតយ៉ាវដល់កន្លះឆ្នាំ។ លោកថាផលិតករបានសុំទោសលោក និងសុំអោយលោកទុកមុខរាប់គ្នា បន្ទាប់ពីការយឺតយ៉ាវបណ្ដាលអោយលោក ឈានដល់ការទម្លាយជាសាធារណៈ។ លោកមានអារម្មណ៍សប្បាយចិត្ត ដែលខាងផលិតករប្រគល់ថវិកាមុនថ្ងៃសន្យា ដោយលោកបានចាត់ទុកថាផលិតករមានការទទួលខុសត្រូវ បន្ទាប់ពីលោកប្រតិកម្មត្រូវបានលេចឡើង។ លោកថាផលិតករអាចនឹងមានបញ្ហារាំងស្ទះដូចការពន្យល់ ទើបបណ្ដាលអោយលោកយឺតយ៉ាវ ក្នុងការទទួលថវិការហូតដល់កន្លះឆ្នាំ។ ជាមួយគ្នានោះភាគីផលិតករ ក៍បានប្រកាដថា នឹងបន្តហៅលោកអោយសម្ដែងរឿងថ្មី ក្នុងពេលខាងមុខផងដែរ ដែលមានន័យថារវាងលោក និងផលិតករបើទោះជាមានចម្រូងចម្រាសកើតឡើង តែក៍បានយល់គ្នា ក្រោយការដោះស្រាយ។ លោកថាមិនមានការប្រកាន់ខឹង ចំពោះផលិតករនោះដែរ ដ្បិតការប្រតិកម្មគឺលោកគ្រាន់តែចង់បានកម្រៃ ដែលបានថតរឿងនោះតែប៉ុណ្ណោះ។ លោកយល់ថា គឺជារឿងល្អមួយ ដែលខាងផលិតករ មានការទទួលខុសត្រូវខ្ពស់ ហើយចេញមុខដោះស្រាយ ដោយបានទាំងប្រគល់កម្រៃ១៥០០ដុល្លារ លោកមុនកំណត់ ដែលសុំសន្យាថានឹងអោយដល់ថ្ងៃដាច់ខែ។ លោកថ្លែងការកោតសរសើរ ចំពោះផលិតករ ដែលប្រកាសមិនខឹងចំពោះលោក ដោយបានទាំងសុំកុំអោយលោកប្រកាន់ខឹង ក្នុងពេលប្រគល់លុយ ដែលលោកយល់ថានេះ គឺជាការទទួលខុសត្រូវមួយខ្ពស់ ខុសពីផលិតករខ្លះ ដែលប្រកាសចងគំនុំនោះ។
មតិយោបល់