ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកដឹកនាំ នឹង បង្កើតក្រុម​ EV Band ទទួលមរណៈភាព

ដោយយោងតាមទំព័រផេកផ្លូវការបស់ Official Town Production បានបង្ហោះសាររំលែកទុកយ៉ាងក្រៀមក្រំ នៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ ចំពោះលោក លោក អ៊ា វឌ្ឍនា ដែលជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនថោន ថា ” ថ្ងៃនេះជាថ្ងៃដ៏ក្រៀមក្រំរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុនថោន ដោយលោក អ៊ា វឌ្ឍនាជាអ្នកគ្រប់គ្រង ទូទៅរបស់ផលិតកម្ម ថោន បានទទួលមរណះភាពដោយជំងឺ នៅប្រទេសបារាំងក្រោយពេលបញ្ចូនទៅព្យាបាលបានប៉ុន្មានថ្ងៃ សូមវិញ្ញាណក្ខន្ធបងបានទៅដល់ឋានសុគតិភព ” ។

សូមជម្រាបបន្ថែមថា លោក អ៊ា វឌ្ឍនា ជាអតីតអ្នកបង្កើតក្រុម​ EV ដែលមានតារាចម្រៀងថ្មីជាច្រើនបានរះឡើងនាពេលនោះ​ មានដូចជា​លោក​ ណុប​ បាយ៉ារិទ្ធ​ លោក​ ឃុំ​ ប៉ុណ្ណាដែត​ លោក​ បូ​ វិចិត្រ​ លោក​ សែម​ សង្វាត​លោក​ ករុណា​ ពេជ្រ​ អ្នកនាង​ យក់​ ថិតរដ្ឋា​ កញ្ញា​ ឱក​ សុគន្ធ​កញ្ញា​ កញ្ញា​ មាស​ សុខ​សោភា​ … នោះបើតាមសម្ដីលោក Darex Wa ៕

មតិយោបល់