ភ្នំពេញៈ អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែឧសភានេះ បានប្រកាសឲ្យដឹងថា ធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្ដោះអាសន្នរយៈពេល៤ម៉ោង ចាប់ពីម៉ោង៩៖០០នាទីព្រឹក រហូតដល់ម៉ោង២៖០០រសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ នៅបន្ទប់ភ្លើងលេខ១២៥ ដែលស្ថិតនៅលើផ្លូវលេខ២៩១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្តូរទូរ ឬឡេតង់ស្យុងមធ្យម(MV)ថ្មី។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះ ដោយអនុគ្រោះ៕
មតិយោបល់