ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោកអូបាម៉ា នៅតែមានសន្ទុះប្រជាប្រិយភាពខ្លាំង បើទោះបីជាលោក នឹងត្រូវចាកចេញពីសេតវិមានក៏ដោយ

អាមេរិកៈ ប្រធានាធិបតីជិតផុតអាណត្តិ លោកបារ៉ាក់ អូបាម៉ា នឹងចាកចេញពីសេតវិមាន នៅថ្ងៃសុក្រទី២០ ខែមករាខាងមុខនេះ ជាមួយប្រជាប្រិយភាពដ៏ខ្លាំង ក្រោយការចូលកាន់តំណែងរបស់លោក អស់រយៈពេលប្រាំបីឆ្នាំកន្លងមក។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។

ក្នុងការស្ទង់មតិ បានបង្ហាញតួលេខទាំងអស់ថា លោក អូបាម៉ានៅតែជាប្រធានាធិបតីប្រជាធិបតេយ្យ ដ៏មានប្រជាប្រិយភាពបំផុត ខណៈដែលលោក នឹងត្រូវរៀបចំការផ្ទេរអំណាចទៅឲ្យគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ ក៏ដោយ។

ការស្ទង់មតិចុងក្រោយបំផុត នៅថ្ងៃពុធនេះ ដោយទូរទស្សន៍ CNN / ORC បានបង្ហាញឲ្យឃើញថា ៦០ ភាគរយនៃជនជាតិអាមេរិក សម្តែងការគ្រាំទ្រ សម្រាប់ការងាររបស់លោកនៅក្នុងការិយាល័យកន្លងមក ដែលនេះជា ពិន្ទុល្អបំផុត ចាប់តាំងពីការកាន់តំណែងរបស់លោក នៅខែមិថុនាឆ្នាំ ២០០៩ ។

ចំពោះប្រជាប្រិយរបស់លោកនេះ គឺស្ថិតនៅក្នុងចំណោមចំណាត់ថ្នាក់ដ៏ខ្ពស់បំផុត សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានបញ្ចប់អាណត្តិរបស់ពួកគេ ដោយនៅលេខរៀងក្រោយ លោក Bill Clinton (៦៦ ភាគរយ នៅខែមករា ឆ្នាំ ២០០១) និងលោក Ronald Reagan (៦៤ ភាគរយ ក្នុងខែមករា ឆ្នាំ ១៩៨៩) ៕

មតិយោបល់