ព័ត៌មានជាតិ

ថវិកាសរុបជាង ១០ម៉ឺនដុល្លារ ត្រូវបានសាខាកាកបាទក្រហមខេត្តព្រះវិហារ ទទួលបាន

ព្រះវិហារ: នៅសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំអបអរសាទរខួបទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម មាស សុភា និងឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហម ដែលទទួលបាន ថវិកាសប្បុរសជនសរុបចំនួន ១០១,១៦៨$ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះ។

នៅក្នុងស្ថានភាពដែលវិសាលភាពប្រតិត្តិការ របស់កាកបាទក្រហមកម្ពុជា មានទំហំធំឡើងៗ ជារៀងរាល់ឆ្នាំ ដើម្បីប្រសិទ្ធភាពនៃការបន្ត ផ្តល់សេវាមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ ជាពិសេសបង្កដោយការប្រែប្រួល អាកាសធាតុនោះ កាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់ សប្បុរសជនជាតិ អន្តរជាតិ ជួយឧបត្ថមគាំទ្រ និងបរិច្ចាគ ជាសម្ភារៈ ថវិកា ដល់កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ហើយកាកបាទក្រហម កម្ពុជា សង្ឃឹមយ៉ាងមុតមាំ ពីការចូលរួមរបស់សប្បុរសជននានា ដែលជាសក្ខីភាពបញ្ជាក់ឲ្យឃើញ ពីវប្បធម៌ នៃការចែករំលែក និងការចូលរួមកម្លាំងមនុស្សធម៌ ដើម្បីបុព្វហេតុមនុស្សជាតិ។

សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីប្រាព្ធខួបលើកទី១៥២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៥នេះ ក្រោមប្រធានបទ “កម្លាំងមនុស្សធម៌៖ គោលការណ៍គ្រឹះក្នុងសកម្មភាព” កាកបាទក្រហមកម្ពុជា ទទួលបានជំនួយបរិច្ចាគពីសប្បុរសជន សរុបបានប្រមាណ ១៣,៣៦៦,២៨៦ ដុល្លារ ដើម្បីធ្វើសកម្មភាពមនុស្សធម៌នានា៕

photo_2016-05-07_14-03-26 photo_2016-05-07_14-03-25 photo_2016-05-07_14-03-23 photo_2016-05-07_14-03-22 (2) photo_2016-05-07_14-03-22

មតិយោបល់