ភ្នំពេញ៖ កម្មករសំណង់៤នាក់ ខណៈកំពុងធ្វើការបំរើក្នុងការដ្ឋានអាគារមន្ទីរពេទ្យ បង្អែករាជធានីភ្នំពេញដោយមានការធ្វេសប្រហែស បានរអិលជើងជាមួយនិងដែកជាន់ជើងធ្លាក់មក សង្កត់រងរបួសធ្ងន់២នាក់ ស្រាល២នាក់ រួចនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ ក្រុម២៧ ភូមិ៤ ផ្លូវ១៣៤ ក្នុងសង្កាត់វាល់វង ខណ្ឌ៧មករា។
ស្ត្រីឈ្មោះ គឹម វណ្ណៈ អាយុ៦៤ឆ្នាំ ជាម្ចាស់ផ្ទះ ដែលកម្មករម្នាក់ធ្លាក់មកចំគ្រែមុខផ្ទះរបស់គាត់ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញកម្មករចំនួន៤នាក់បានឡើងទៅជាន់ទី៣នៃអាគារកំពុងសាងសង ដើម្បីធ្វើការ ហើយបានជាន់លើដែកដែលដាក់សម្រាប់ជាន់បូកស៊ីម៉ងត៍ ខណៈកំពុងធ្វើការ ក៏បានរអិលដែកដែលជាន់នោះធ្លាក់ទាំងដែកទាំងមនុស្សធ្លាក់មកក្រោមតែម្ដង។
គាត់បានបន្តទៀតថា ក្នុងហេតុការណ៍នេះ កម្មករម្នាក់បានធ្លាក់មកខាងក្រៅបរិវេណការដ្ឋានព្រមជាមួយដែកដែលដាក់សម្រាប់ជាន់រងរបួសធ្ងន់ ម្នាក់ទៀតធ្លាក់នៅខាងក្នុងការដ្ឋានរងរបួសធ្ងន់ ចំណែក២នាក់ផ្សេងទៀត សំណាងល្អ បានជាប់ជើងនៅខាងលើក៏ស្រវាចាប់តោង មិនធ្លាក់មកក្រោមទេបានរងរបួសស្រាល។
ប្រជាពលរដ្ឋដែលមានផ្ទះរស់នៅក្បែរការដ្ឋានសំណងអាគារមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ សម្តែងការមិនសប្បាយក្នុងចិត្តយ៉ាងខ្លាំងចំពោះម្ចាស់ការដ្ឋានដែលគ្រប់គ្រងសំណងទីតាំងខាងលើនេះគ្មានការទទួលខុស និងរៀបចំបច្ចេកទេស ដើម្បីការពារសុវត្ថិភាពរបស់កម្មករ និងអ្នករស់នៅក្បែរនោះទេ អ្វីដែលគួឲ្យគត់សំគាល់បន្ថែមទៀតនោះ អាជ្ញាធរមូលដ្ឋានមិនបានយកចិត្តទុកដាក់អ្វីទាំងអស់ បែរជាព្រងើយកន្ទើយ មិនខ្វល់ជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋពួកគាត់បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះករណីនេះមិនមែនជាលើកទី១ទេ ដែលការដ្ឋានសំណង់នេះបានធ្លាក់របស់របរស្ទើរៀងរាល់ថ្ងៃ រួមមាន ដែក ដុំឈើ ថ្ម ជាដើម មកលើផ្ទះរបស់ពួកគាត់។
ពាក់ព័ន្ធនិងករណីនេះ អាជ្ញាធរមូលដ្ឋាន និងអ្នកគ្រប់គ្រងមន្ទីរពេទ្យ បង្អែករាជធានីភ្នំពេញ ក៏ជាអ្នកគ្រប់គ្រងការដ្ឋានសំណង់ហាក់ដូចជាមានការបិតបាំង ចំពោះករណីនេះ។
ចំពោះករណីនេះ ភ្ញាក់ងារPost Newsបានទាក់ទងទៅលោកស្រី កែវ សាកល ដែលជាចៅសង្កាត់វាលវង់ តែលោកស្រីមិនបាន អត្ថាធិបាយអ្វីនោះទេ គ្រាន់តែលឺភ្ញាក់ងារយើងសួរពាក់ព័ន្ធករណីកម្មករធ្លាក់ ក៏ប្រាប់យ៉ាងខ្លីថា ជាប់រវល់ រួចក៏បិទទូរស័ព្ទតែម្ដង។
ចំណែកលោក ម៉ុក បូរុនឆស័ក នាយប៉ុស្តិ៍វាល់វង់ទូរសព្ទ័ចូលមិនលើក។ រីឯលោកគៀង ល័ក្ខ អភិបាលរងខណ្ឌ៧មករា ទទួលបន្ទុកសំណង់នគររូបនីយកម្មទូរស័ព្ទចូលមិនលើក បន្ថែមទៀតនោះ លោក លីម សុភា អភិបាលនៃគណៈអភិបាល ភ្នាក់ងារយើងបានព្យាយាមទាក់ទងដែរ តែខលមិនចូល៕





មតិយោបល់