បរទេសៈ ចង់ទទួលបាននូវអត្ថប្រយោជន៍ល្អ ពីទឹកដូងស្រស់ គួររៀនពីរបៀបនៃការផឹកវា ដើម្បីទទួលបានផលប្រយោជន៍ល្អអំពីវា។
ខណៈពេលរដូវក្ដៅនេះ គ្មានអ្វីប្រសើរ ជាជាងការផឹកទឹកដូងត្រជាក់ ស្រស់មួយកែវនោះទេ។ តើអ្នកមានដឹងទេថា ទឹកដូងផ្ដល់ផលប្រយោជន៍អ្វីខ្លះ សម្រាប់សុខភាព និងសម្ផស្សរបស់យើងនោះ?
– ជួយធ្វើឲ្យស្បែកស្រស់ថ្លា
– សម្រក់ទម្ងន់
– កាត់បន្ថយភាពឈឺចាប់ និងការកើតមុន
– បង្កើនប្រព័ន្ធភាពសុាំ
– ជួយដល់ប្រព័ន្ធរំលាយអាហារ
ចំណាំ៖
– មិនត្រូវយកទឹកដូងចេញពីផ្លែ រួចបរិភោគសាច់ដូងអំទ្បុងពេលរដូវក្ដៅនោះទេ។
– កុំពិសាទឹកដូងភ្លាមៗ ខណៈពេលត្រូវពន្លឺព្រះអាទិត្យយូរ ព្រោះវា អាចឲ្យអ្នកមានអារម្មណ៍ថា ឃ្លាន ហើមពោះ ឬក្តៅខ្លួនបាន។
– អ្នកជំងឺដែលមានសម្ពាធឈាមទាប និងរលាកសន្លាក់ឆ្អឹងជាពិសេសស្ត្រីមានផ្ទៃពោះ ក្នុងត្រីមាសដំបូង គួរកុំទទួលទានទឹកដូង៕
មតិយោបល់