ព័ត៌មានជាតិ

ដាច់ភ្លើងតំបន់មួយចំនួន នៅខណ្ឌសែនសុខ និងព្រែកព្នៅ

ភ្នំពេញៈ យោងតាមអគ្គិសនីកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា នឹងមានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៦(GS6-F12) នៅវេលាម៉ោង ០៤ និង៣៦ នាទីព្រឹក ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួន (១)ភូមិទួលសំរោងខាងត្បូង សង្កាត់សំរោង (២)ផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី (៣)ភូមិត្រពាំងរាំង ភូមិត្រពាំងរាំងថ្មី ភូមិអន្លង់ក្ងាន២ និង ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (៤)ភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច និងជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញ៕

មតិយោបល់