ព័ត៌មានជាតិ

ស្លាប់តា ចៅស្រីរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ

បាត់ដំបង: កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។

ម៉ូតូពណ៌ខ្មៅ ពាក់ស្លាកលេខ បប១-៦១៥៩ បើកបរដោយឈ្មោះ ហុក អាយុ ៧១ឆ្នាំ (ស្លាប់) រួមដំណើរជាមួយចៅស្រីម្នាក់រងរបួសធ្ងន់។
រថយន្តបង្កម៉ាកកាម៉ារីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2H-3546។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្តបង្កធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូ ជនរងគ្រោះដែលជិះបើកចេញពីក្នុងភូមិ បណ្ដាលឲ្យជនរងគ្រោះស្លាប់ និងរបួសធ្ងន់ តែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់