ស្ត្រីគ្រប់រូបតែងតែប្រាថ្នាចង់បានរោមចិញ្ចីម និងរោមភ្នែកដុះក្រាស់ពីធម្មជាតិ តែក្តីបំណងមួយនេះមិនមែនម្នាក់ៗសុទ្ធតែអាចទទួលបានដូចគ្នានោះទេ លុះត្រាតែអ្នកប្រើឱសថជំនួយ។ តើឱសថអ្វីទៅដែលមានប្រសិទ្ធភាព ជួយឲ្យរោមចិញ្ចីម និងរោមភ្នែករបស់សុភាពនារីទាំងឡាយដុះក្រាស់ដូចបំណង?
អ្នកមិនចាំបាច់ទិញផលិតផលដែលមានលក់នៅលើទីផ្សារមកប្រើប្រាស់នោះទេ គឺគ្រាន់តែផ្សំរបស់៣មុខដោយខ្លួនឯង នោះអ្នកនឹងទទួលបានផលក្នុងរយៈពេល៣ថ្ងៃ។
ធាតុផ្សំ៖
– ជែលប្រទាលកន្ទុយក្រពើ ១ស្លាបព្រាកាហ្វេ
– ប្រេងល្ហុងខ្ញែរ ២ស្លាបព្រាកាហ្វេ
– វីតាមីន E ពីរគ្រាប់
ការអនុវត្ត៖
– យកធាតុផ្សំទាំងអស់ដាក់ចូលទៅក្នុងចានមួយ រួចកូរឲ្យរលាយចូលគ្នាក្លាយជាល្បាយ ហើយច្រកចូលដប។
– បន្ទាប់មកយកច្រាស់សម្រាប់ផាត់រោមភ្នែក ជ្រលក់ចូលក្នុងល្បាយនោះ ហើយលាបលើរោមភ្នែក និងរោមចិញ្ចីមឲ្យសព្វ។
– អនុវត្តបែបនេះមុនពេលចូលគេង ហើយលាងសម្អាតជាមួយនឹងទឹកធម្មតានៅពេលព្រឹកឡើង។
ក្នុងរយៈពេល៣ថ្ងៃ អ្នកនឹងសម្គាល់ឃើញថា រោមចិញ្ចឹម និងរោមភ្នែកដុះក្រាស់ជាងមុនជាបណ្តើរៗ តែត្រូវបន្តប្រើរហូតបានដូចបំណង៕
សូមទស្សនាវីដេអូអនុវត្តដូចខាងក្រោម៖
https://www.youtube.com/watch?time_continue=27&v=nr-2–6qYW8
មតិយោបល់