ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតបន្ទាប់ប្រជាពលរដ្ឋប្រទះឃើញ បុរសម្នាក់ បានចងកសម្លាប់ខ្លួននៅជាប់ចេតិយវត្តអង្គតាមិញដោយមិនដឹងមូលហេតុ។
ហេតុការណ៍នេះ បានបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងវត្តអង្គតាមិញ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសអត្តឃាតខាងលើ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសខាងលើ ជាសន្តិសុខមិនដឹងថាក្រុមហុនអ្វីនោះទេ ហើយកាលពីយប់ថ្ងៃទី១៨ មករា គេបានឃើញជនរងគ្រោះបានដើរឆ្លេឆ្លាទៅវិញទៅមកនៅក្បែរកន្លែងកើតហេតុដោយមិនដឹងមានរឿងអ្វីនោះទេ ហើយស្រាប់តែព្រឹកឡើងមានប្រជាពលរដ្ឋផ្សេងទៀតបានដើរមកក្បែរម្តុំកន្លែងកើតហេតុក៏ប្រទះឃើញបុរសនោះចងកជាប់នឹងចេតិយស្លាប់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យ និងកោសលវិច័យ ដើម្បីឲ្យដឹងថា ជារឿងចងកពិតឬយ៉ាងណា ហើយកំពុងស្វែងរកគ្រួសារសពផងដែរ៕
https://youtu.be/9Ma0XOpr5sA
មតិយោបល់