ភ្នំពេញៈ បាត់មិនឃើញចេញក្រៅផ្ទះ ២-៣ថ្ងៃ កើតសង្ស័យក៏បានគាស់ទ្វារមើល ស្រាប់តែឃើញដេកស្លាប់ ទ្បើងហើមស្អុយទៅហើយ ដោយសភាពសព ស្រាតននលគក នៅក្នុងបន្ទប់ផ្ទះឡៅតឿមួយកន្លែង។
ហេតុការណ៍ប្រទះឃើញបុរសដេកស្លាប់ខាងលើ គឺនៅវេលាម៉ោង ៩និង ៣៤០នាទីព្រឹកថ្ងៃទី ២៩ខែវិច្ឆិកាឆ្នាំ ២០១៩នៅចំណុចផ្ទះលេខ k៤២ផ្លូវទី ៧ ក្នុងបុរីវីឡាទួលសង្កែភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះឈ្មោះ សេង តារា អាយុ ៣៨ ឆ្នាំរស់នៅក្នុងផ្ទះកើតហេតុ មានជំងឺប្រចាំកាយជាយូរមកហើយ ។
បើតាមស្ត្រីម្នាក់ត្រូវជាប្អូនជីដូនមួយរបស់ជនរងគ្រោះឈ្មោះ ស៊ុន សុខខេង បានឱ្យដឹងថា បងជីដូនមួយរបស់ខ្លួន នៅផ្ទះម្នាក់ឯង គាត់មានជំងឺរុំារ៉ៃយូរមកហើយៗ មុនពេលកើតហេតុ ដោយសារមិនឃើញជនរងគ្រោះ បើកទ្វារ២ទៅ៣ថ្ងៃមកហើយ ទើបខ្លួនក៏បានស្រែកហៅពីខាងក្រៅ តែគ្មានអ្នកឆ្លើយ ក៏យកទូណឺវីសដោះកញ្ចក់ ហើយដោះសោដែលថ្ពក់នៅខាងក្នុង ហើយក៏នាំគ្នាឡើងទៅបន្ទប់ឡៅតឿ ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់ ទាំងសភាពសពស្រាតននលគកទៅហើយ នៅមុខបន្ទប់ទឹក រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ច។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន និងជំនាញបច្ចេកទេស បានចុះទៅធ្វើកោសល្យវិច័យសព សន្និដ្ឋានថា ជនរងគ្រោះ បានស្លាប់ប្រហែលរយៈពេល២ទៅ៣ថ្ងៃមកហើយ ដោយសារជំងឺគាំងបេះដូង។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕
មតិយោបល់