កណ្តាល:ប្រសិនបើរកឃើញថា ម្ចាស់អាជីវកម្មទូកដរណា រើសអើងមិនព្រមចម្លងសព គឺនឹងត្រូវបិទអាជីវកម្មភ្លាម ព្រោះវាច្បាប់ណាឱ្យធ្វើដូច្នោះទេ ហើយដាច់ខាត់ត្រូវតែចម្លងមិនថាយប់ឬថ្ងៃនោះទេ។
លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំបូកសរុបការងារលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ កាលពីព្រឹកថ្ងៃទី១៩ មករា ២០១៧ កន្លងទៅនេះនៅ សាលាខេត្តកណ្តាល។
ការព្រមាននេះ បន្ទាប់ពីកើតរឿងម្ចាស់ទូកដរ កំពង់ព្រីង កោះអន្លង់ចិន ស្ថិតនៅក្នុង ឃុំស្វាយរលំ និងឃុំកោះអន្លង់ចិន ស្រុកស្អាង កាលពីថ្ងៃទី១១ មករា ២០១៧ កន្លងទៅបាន បដិសេធន៍មិនព្រមចម្លងរថយន្តសាមុយដឹកសព ស្ត្រីម្នាក់ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅឯសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ គឺតំអក់ទុកជាង២ម៉ោង ទាល់ តែក្រុមអ្នកសារព័ត៌មានចុះទៅ និងមានអន្តរាគមន៍ពីថ្នាក់លើ ទើបម្ចាស់ទូកដរខាងលើយល់ព្រមឱ្យរថយន្តដឹកសពចុះទូកដរ។
លោកអភិបាលខេត្តកណ្តាល បានលើកឡើងថា ទូកដរខាងលើនេះ បើតាមសេចក្តីរាយការណ៍មិនមែនទើបតែមួយករណីនេះទេ គឺមិនចម្លងសពរហូតមក ហើយថែមទាំងបានប្រើពាក្យសម្តីមិនសមរម្យឱ្យសាច់ញាតិសព កាប់ដើមចេកធ្វើក្បូនដឹកសពទៀតផង ព្រោះទូកដររបស់គេមិនដឹកខ្មោចទេ។ ប្រសិនបើរកឃើញថាមានលើកក្រោយទៀត មិនថាកំពង់ចម្ល
ងមួយនេះទេ គឺទូទាំងខេត្តតែម្តង ទៅដល់ភ្លាមបិទភ្លាមតែម្តង បើមានអ្នកស្លាប់ត្រូវតែដឹកចម្លង ហើយ គេហៅម៉ោងប៉ុន្មានត្រូវដឹកម៉ោងប៉ុណ្ណោះ មិនត្រូវនិយាយថា ខ្មោចងាប់មិនចម្លងទេ ខ្លាចស៊យនោះឡើយ។
ទន្ទឹមហ្នឹងនោះ លោក ក៏បានជំរុញឱ្យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្តុ និងមន្ទីរសាធារ នៈការ និងដឹកជញ្ជូន ត្រូវតែកោះហៅថៅកែទូកដរទាំងនោះប្រជុំរៀងរាល់៣ខែម្តង និងពិនិ ត្យមើលលើមធ្យោបាយដឹកចម្លងទាំងនោះមានឧបករណ៍សង្គ្រោះគ្រប់គ្រាន់ឬអត់ ហើយផ្លូ វចុះគឺមានសុវត្ថិភាពនិងតាមស្តង់ដាឬអត់ ពិសេសទូក សាឡាងតែម្តង ថាតើមានគុណភាពដែរឬយ៉ាងណា។
បន្ទាប់ពីការលើកឡើងនេះ ប្រជាពលរដ្ឋដែលអាស្រ័យទៅលើការឆ្លងទូកដរជាប្រ ចាំថ្ងៃនោះ ពិសេសអ្នករស់នៅក្នុងឃុំកោះអន្លង់ចិន ស្រុកស្អាង បានសំដែងនូវអំណរសាទរ យ៉ាងខ្លាំង ព្រោះពួកគាត់លំបាក់យូរមកហើយ។ ខណៈដែលមានសាច់ញាតិស្លាប់ម្តងៗចង់ ដឹកយកមកធ្វើបុណ្យនៅស្រុកនោះ គឺថៅកែទូកដរ គេមិនព្រមចម្លងដាច់ខាត់ ហើយថែមទាំងប្រើពាក្យសម្តីមិនសមរម្យ ឱ្យកាប់ដើមចេកដឹកសពចម្លងថែមទៀតផង និងត្រូវចំណាយប្រាក់ជាច្រើនដើម្បីជួលទូកគេដឹកចម្លង៕
មតិយោបល់