ព័ត៌មានជាតិ

ជនបរទេសដេកស្លាប់ ក្នុងបុរីឧទ្យានតាងៅ

ភ្នំពេញៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃពុធ ៥ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ម៉ោង០៤និង១៥នាទី មានករណីជនបរទេសស្លាប់ នៅផ្ទះលេខ១D (បុរីឧទ្យានតាងៅ) ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

សពជនរងគ្រោះឈ្មោះ STEVENS JAMES SIDNEY ភេទ ប្រុស ថ្ងៃខែឆ្នាំកំណើត ០៤-០៥-១៩៤៥ ជនជាតិ អូរស្ត្រាលី មុខរបរ នៅផ្ទះ កាន់លិខិតឆ្លងដែនលេខ PA១១៩៧៦៦៣ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះបានយកប្រពន្ធជាជនជាតិខ្មែរ មានកូនស្រីម្នាក់ អាយុ ០៥ឆ្នាំ ស្នាក់នៅផ្ទះជួល (ផ្ទះកើតហេតុ) និងមានជំងឺបេះដូងជាយូរមកហើយ។ លុះដល់ថ្ងៃទី ០៨-០៥-២០១៩ ម៉ោង០៤និង១៥នាទី ប្រពន្ធបានយកទឹកក្រូចកូកាកូឡាឲ្យជនរងគ្រោះផឹក រួចប្រពន្ធចូលទៅសម្រាកនៅបន្ទប់ផ្សេង ទុកកូនស្រីដេកនៅជាមួយជនរងគ្រោះ បន្ទាប់ជនរងគ្រោះ មានអាការៈមិនស្រួល កូនស្រីក៏ស្រែកហៅម្តាយ មកមើលឃើញជនរងគ្រោះ រឹងថ្គាមក៏ធ្វើចលនា និង ហៅអ្នកជិតឲ្យមកជួយធ្វើចលនា បានបន្តិចជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅត្រួតពិនិត្យ។

តាមការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេសរាជធានីភ្នំពេញ និងតាមការពិនិត្យរបស់លោក ឧកញ៉ាវេជ្ជៈបណ្ឌិត នង សុវណ្ណរត្ន័ គ្រូពេទ្យកោសល្យវិច័យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថាជនរងគ្រោះស្លាប់ ដោយគាំងបេះដូង មកពីមានជំងឺបេះដូង។

បច្ចុប្បន្នសពជនរងគ្រោះយកទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរងចាំក្រុមគ្រួសារមកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់