ភ្នំពេញៈ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យរួចមក កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ លោក ហួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន បានបន្តបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅចំណុចក្នុងផ្ទះជួលគ្មានលេខ ផ្លូវលេខ៣៧១ ក្រុមទី០១ ភូមិ ត្នោតជ្រុំ៥ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផលកម្លាំងបានឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត គឺទី១.ឈ្មោះ អ៊ុង ដារ៉ា ហៅ ខ្លា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៣៧១ ក្រុមទី០១ ភូមិ ត្នោតជ្រុំ៥ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ ឃួន ចាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យបឹងត្របែក ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន១កញ្ចប់ថង់ធំ ទូរសព្ទដៃចាស់ចំនួន២គ្រឿង ឧករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន និងម៉ូតូ១គ្រឿងម៉ាកធូដេ ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខ។
បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជនីភ្នំពេញ៕

មតិយោបល់