(ភ្នំពេញ)៖ បុគ្គលិក និងកម្មករ នៃភោជនីដ្ឋានយម្ហូបចិន យីហោ ស៊ាវស៊ាវ បានផ្ទុះការតវ៉ា ដោយកាន់បដាតវ៉ា កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខទីតាំងភោជនីដ្ឋាន តែម្តង នៅផ្លូវមុនីវង្ស សង្កាត់បឹងរាំ ខណ្ឌដូនពេញ បន្ទាប់ពីថៅកែចិន មិនព្រមឱ្យចូលធ្វើការងារវិញ ក្រោយពីពួកគាត់ បានឈប់សម្រាក ក្នុងថ្ងៃបុណ្យចូលឆ្នាំ ព្រោះតែថៅកែ មិនព្រមឲ្យពួកគាត់សម្រាក ដូចគេដូចឯង នោះឡើយ ហើយក៏មិនបើកប្រាក់ខែឲ្យដែរ។
បើតាមប្រភពព័ត៍មាន ពីបុគ្គលិកទាំងអស់ ដែលលើកបដាតវ៉ានោះ មានចំនួន ១៤នាក់ ប្រុស ០៦នាក់ និងស្រី ០៨នាក់ បានឲ្យដឹងថា មូលហេតុនៃការតវ៉ានេះ គឺដោយសារតែម្ចាស់ភោជនីដ្ឋានខាងលើ បានបពា្ឃប់ការងារពួកគាត់ ដោយម្ចាស់ហាងបង្ខំឱ្យពួកគាត់ ធ្វេីការក្នុងថ្ងៃចូលឆ្នាំខ្មែរ ប៉ុន្តែពួកគាត់មិនព្រមធ្វើ ហេីយក៏បាននាំគ្នាឈប់ រហូតដល់ថ្ងៃក្រោយចូលឆ្នាំ ទេីបពួកគាត់ចូលមកធ្វេីការវិញ ប៉ុន្តែត្រូវម្ចាស់ហាង មិនព្រមទទួលឱ្យធ្វេីការតទៅទៀត ហេីយក៏មិនបេីកប្រាក់ខែឱ្យដែរ។
ជាមួយក្នុងការតវ៉ានោះ ពួកគាត់ជាបុគ្កលិក និងកម្មករ បានសំណូមពរឱ្យម្ចាស់ហាង បេីកប្រាក់ខែឱ្យគ្រប់បុគ្គលិកទាំងអស់ ដែលម្ចាស់ហាងបានបញ្ឈប់ការងារ ប៉ុន្តែថៅកែជនជាតិចិន នោះ គ្មានដំណោះស្រាយឱ្យពួកគាត់ឡេីយ៕
មតិយោបល់