ដោយសារតែចង់កម្ចាត់ភាពរមាស់ ព្រមទាំងសម្អាតអាចម៍ត្រចៀកផងនោះ មនុស្សជាច្រើនចូលចិត្តប្រើសំឡីត្បាល់ត្រចៀក ប៉ុន្តែបើមិនប្រយ័ត្ន វាអាចបណ្តោលឲ្យមានបញ្ហាត្រចៀកធ្ងន់ធ្ងរ។
បើយោងតាមគេហទំព័រ healthyfoodvision បានចុះផ្សាយថា ប្រសិនបើអ្នកប្រើសំឡីរុកចូលជ្រៅពេក វាបណ្តោលឲ្យដាច់រហែកក្រដាសត្រៀក អាចម៍ត្រចៀករំកិលចូលក្នុងកាន់តែជ្រៅ ស្ទះរន្ធត្រចៀក ហើយអ្នកត្រូវប្រឈមនឹងបញ្ហាស្តាប់លែងលឺផងដែរ។
ដូច្នេះ តើត្រូវធ្វើដូចម្តេច ដើម្បីសម្អាតត្រចៀកដោយគ្មានផលប៉ះពាល់?
– សំឡីត្បាល់ត្រចៀក អ្នកគួរតែប្រើសម្រាប់សម្អាតទងត្រចៀក និងជុំវិញរន្ធត្រចៀកបានហើយ។
– នៅពេលត្បាល់ត្រចៀកមិនគួររុកសំឡីចូលជ្រៅឲ្យផុតរន្ធត្រចៀកឡើយ។
– ចំពោះក្មេងៗវិញ គួរតែប្រើប្រភេទសំឡីត្បាល់ត្រចៀកដែលក្រាស់ ដើម្បីការពារការជាប់នៅក្នុងរន្ធត្រចៀក។
– ជម្រើសចុងក្រោយ ប្រសិនបើអាចម៍ត្រចៀរបស់អ្នកច្រើនពេកពិបាកយកចេញ ត្រូវទៅជួបគ្រូពេទ្យ។
ម្យ៉ាងវិញទៀត ដើម្បីការពារមិនឲ្យអាចម៍ត្រចៀកកើតឡើងលឿនពេក រាល់ពេលងូតទឹករួច អ្នកត្រូវសម្ងូតត្រចៀកឲ្យស្ងួតភ្លាមៗ ព្រោះទឹកអាចទៅបំប៉ោងអាចម៍ត្រចៀកឲ្យកាន់តែធំ។
មតិយោបល់