Dimitri Payet បានបដិសេធមិនទៅលេងនៅចិនទេ ទោះជាមានប្រាក់ពលកម្មដល់ទៅ៥០០ ០០០ផោនក្នុង១សប្ដាហ៍ក៏ក្រោយ នៅពេលដែលរូបគេមិនអាចលេងនៅអង់គ្លេសបានទៀតនោះ។
Payet បច្ចុប្បន្នកំពុងតែដុនដាបមែនទែន ដោយធ្លាក់ទម្រង់លេងខ្លាំងនៅក្លឹប West Ham ហើយក៏ស្ថិតិក្នុងបញ្ជីកីឡាករលក់ចេញផងដែរ។ យ៉ាងណាមិញ កីឡាករបារាំងរូបនេះបញ្ជាក់ហើយថាទោះជាគេលេងមិនកើតនៅអង់គ្លេសឬគ្មានក្លឹបណាចាប់អារម្មណ៍ក៏ដោយ ក៏ខ្លួនគ្មានបំណងចង់ទៅលេងនៅលីគប្រទេសឡើយ ទោះជាទទួលបានតម្លៃខ្លួនខ្ពស់ក៏ដោយ។

កីឡាករវ័យ២៩ឆ្នាំរូបនេះបញ្ជាក់ទៀតថាខ្លួនសុខចិត្តត្រលប់ទៅលេងនៅក្លឹប Marseille វិញ ដែលជាទីកន្លែងមួយរង់ចាំទទួលគេជានិច្ច ហើយរឿងអនាគតនៅអង់គ្លេសជាមួយ West Ham រូបគេមិនទាន់អាចនិយាយបាននោះទេ។
កីឡាករជម្រើសជាតិបារាំងខាងលើនេះលេងល្អមែនទែននៅរដូវកាលមុន ហើយក៏ត្រូវក្លឹបធំៗជាច្រើនចង់បានដែរ កាលគ្រានោះ។ យ៉ាងណាមិញក្នុងរដូវកាលថ្មីនេះវិញ រូបគេហាក់ដូចជាបាត់បង់អារម្មណ៍ក្នុងការលេងខ្លាំងណាស់ ដោយសឹងតែមិនចង់ជាប់ជម្រើស១១នាក់ដំបូងផង៕
មតិយោបល់